ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​គម្រោង​ស្តារ​ប្រឡាយ​រង​ថ្មសំលៀង ស្ថិតក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុកឧិ​រ៉ាល គិត​មកដល់​បច្ចុប្បន្ន​នេះ​សម្រេច​បាន ៩០%ហើយ

​គម្រោង​ស្តារ​ប្រឡាយ​រង​ថ្មសំលៀង ស្ថិតក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុកឧិ​រ៉ាល គិត​មកដល់​បច្ចុប្បន្ន​នេះ​សម្រេច​បាន ៩០%ហើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក ញ៉​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​កំពង់ស្ពឺ មានអោយដឹងពី​វឌ្ឍនភាព​គម្រោង​ស្តារ​ប្រឡាយ​រង​ថ្មសំលៀង ស្ថិតក្នុង​ឃុំ​ត្រពាំង​ជោរ ស្រុកឧិ​រ៉ាល ខេត្ត​កំពង់ស្ពឺ ។

​ប្រឡាយ​ត្រូវបាន​នាំ​ទឹក​ពី​អូរ​ធម្មជាតិ (​ថ្មសំលៀង​) ដើម្បី​យក​ទឹក​ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​វស្សា​ចំនួន​៤៥០​ហិកតា ស្រូវប្រាំង​ចំនួន​១២៥​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន​៣០​ហិកតា ដោយ​ការសាងសង់​សំណង់​ស្ទាក់​ទឹក​កាត់​អូរ ដើម្បី​បញ្ចាល់ទឹក​អូរ​បង្ហូរ​ចូល​មក​តាម​ប្រឡាយ​រង​ដោយ​មាន​ប្រភព​ទឹក​មក​ពី​ភ្នំ​ឧិ​រ៉ា​ល់ ទំនប់​ពាម​ល្វា និង​ទំនប់​អូរ​តោង ។ គិត​មកដល់​បច្ចុបន្ន​នេះ​ការងារ​សម្រេច​បាន ៩០% នៃ​ផែនការ ។

​ទំហំ​ការងារ​ក្នុង​ការសាងសង់​រួមមាន ៖
– ស្តារ​ប្រឡាយ​រង​ប្រវែង​៣.៥៨០​ម៉ែត្រ
– សាងសង់​សំណង់​ស្ទាក់​ទឹក​លើ​អូរ ០១​កន្លែង​
– សាងសង់​សំណង់​ទ្វារ​ទឹក​លើ​ប្រឡាយ (​ទ្វារ​២) ចំនួន ០៦​កន្លែង​
-​ជួសជុល​កន្ទុយ​សំណង់​ទ្វារ​ទឹក ០១​កន្លែង ៕

 

Filed in: ព័ត៌មានជាតិ