នារសៀលថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១នេះ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំជាមួយលោក-លោកស្រីចៅសង្កាត់ទាំង ៥ និងលោក-លោកស្រីប្រធានផ្សាររដ្ឋ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយផ្តោចលើចំណុច សំខាន់ៗរួមមាន៖
– រៀបចំបើកសាច់ប្រាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលមានជីវភាពខ្វះខាត ក្នុងដំណាក់កាលបិទខ្ទប់។
– បន្តហាមឃាត់មិនឲ្យបើក ក្លឹបកំសាន្ត ខារ៉ាអូខេ បៀរហ្គាឌិន NET ក្លឹបហាត់ប្រាណ
– នៅតាមហាងគុយទាវ ហាងនំបុ័ង ត្រូវមានម៉ាស៉ីនវាស់កំដៅ អាកុល ត្រូវមានអនាម័យខ្ពស់ និងរក្សាគម្លាតសុវត្តិភាព។
– ផ្សាររដ្ឋក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ត្រូវរៀបចំអ្នកលក់ឡើងវិញ តែត្រូវរក្សាគម្លាតសង្គម និងវិធានការតឹងរឹងបំផុត។
– ផ្សារទាំងអស់ត្រូវសហការណ៍ជាមួយអាជ្ញាធរសង្កាត់ ដើម្បីរៀបចំអោយមានរបៀបរៀបរយ និងគំនូសគម្លាតយ៉ាងតិច ១,៥m និងវិធាន ៣ កុំ ៣ ការពារ ៕