ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក វរសេនីយ៍ឯក ហាន វុទ្ធី អញ្ជើញ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ដែល​ត្រូវ សិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​

លោក វរសេនីយ៍ឯក ហាន វុទ្ធី អញ្ជើញ​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ដែល​ត្រូវ សិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក វរសេនីយ៍ឯក ហាន វុទ្ធី នាយ​ការិយាល័យ​បុគ្គលិក ស្នងការដ្ឋាន​កសាង​កម្លាំង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​សំណេះសំណាល​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ជំនាញ​ពេទ្យ ព័ត៌មានវិទ្យា វិស្វកម្ម ដែល​ត្រូវ​ទៅ​សិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ គោរព​វិន័យ គោរព​បទបញ្ជា​ផ្ទៃក្នុង​របស់​មជ្ឈមណ្ឌល ចេះ​ជួយ​យកអាសា​គ្នា មាន​សាមគ្គី​ឯកភាព​ផ្ទៃក្នុង មាន​ឆន្ទៈ មោះមុត ក្លាហាន តស៊ូ​ព្យាយាម អត្តចរិត​ស្លូតបូត មាន​សីលធម៌ សុជីវធម៌​ល្អ រស់នៅ​ស្អាត ដើម្បី​ឱ្យ​ក្លាយជា​យោធិន​នៃ​កងរាជអាវុធហត្ថ ជា​ធនធាន​បន្តវេន​ដ៏​មាន​សក្តានុពល ដែល​ជា​ការចង់បានរ​បស់​លោក នាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​។​

​មុន​នឹង​ចេញ​ដំណើរ​ទៅ​សិក្ខាកាម​ទាំងអស់​បាន​យក​សំណាក​ធ្វើតេស្ត​បឋម (Rapide test) រក​មេ​រោគកូ​វីដ​-១៩ ផងដែរ ដោយ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។​

Filed in: ព័ត៌មានជាតិ