ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​បញ្ជូន​ថៅកែ​ក្លឹប​និង​បុគ្គលិក​ជនជាតិ​ចិន​ទៅ​តុលាការ​

​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​បញ្ជូន​ថៅកែ​ក្លឹប​និង​បុគ្គលិក​ជនជាតិ​ចិន​ទៅ​តុលាការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថៅកែ​ក្លឹប​ម្នាក់ និង​បុគ្គលិក​ជា​ជនជាតិ​ចិន​ចំនួន ១០​នាក់ (​ស្រី​០២​នាក់​) ត្រូវបាន​សមត្ថកិច្ច​រៀប​ចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹកស្អែក ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ និង ភ្ញៀវ​ចំនួន​៣៤​នាក់​ទៀត (​ស្រី​១៨​នាក់ ) ត្រូវបាន​ពិន័យ​ក្នុង​ម្នាក់​ចំនួន ៥​លាន​រៀល ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្លឹប​កំសាន្ត​មួយ​កន្លែង​ក្នុង​ខណ្ឌ​បឹង​កេងកង កាលពី​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១​។​

គេ​នៅ​ចាំបាន​ថា​កិច្ចប្រតិបត្តិការណ៍ប​ង្ក្រា​ប​ក្លឹប​កំសាន្ត​មួយ​កន្លែង​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង កាលពី​រំលងអធ្រាត្រ​យប់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វេី​ការឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៤៥​នាក់ ( បញ្ជូន​អ្នកពាក់ព័ន្ធ​ចំនួន ១១​នាក់ ទៅ​តុលាការ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ចំនួន​៥​លាន​រៀល ចំនួន​៣៤​នាក់ ចំពោះ​អ្នក​ចូល​កំសាន្ត​ដែល​ល្មើស​ទៅ​នឹង​បម្រាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការបង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូវី​ដ​១៩ ។​

ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការឯកភាព​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​យប់​រំលង​អធ្រាត​ថ្ងៃ​ទី​១៨ ឈានចូល​ថ្ងៃ​ទី​១៩ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការចុះ​បង្ក្រាប​ទីតាំង​ក្លឹប​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន ៤៥​នាក់ ដោយ​មាន​ជនជាតិ​ចិន​ចំនួន ២៦​នាក់ (​ស្រី ៧​នាក់ ) ជនជាតិ​វៀតណាម​ចំនួន ៧​នាក់​ស្រី ជនជាតិ​កូរ៉េ​ចំនួន​០១​នាក់​ប្រុស ជនជាតិ​ម៉ាឡេស៊ី​ចំនួន​០១​នាក់​ប្រុស និង​ជនជាតិខ្មែរ​ចំនួន ១០​នាក់ ( ស្រី ៥​នាក់ ) ព្រមទាំង​បាន​ដកហូត​វត្ថុតាង​មួយចំនួន និង​សារធាតុ​ញៀន​សរុប​ចំនួន ៣៧៩.៣២ ក្រាម និង ៨០ មី​លី​លីត្រ​។​

បន្ទាប់​ពី​ដំណើរការ​ធ្វើ​តេស្តរ​កមេ​រោគកូ​វីដ​-១៩ ដោយ​ក្រុម​គ្រូពេទ្យ ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់ ជំ​ហ៊ាន​បន្ទាប់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​រួចមក ជា​លទ្ធផល​បាន​រកឃើញ​អ្នក​ដែល​មាន​វិជ្ជមាន​សារធាតុ​ញៀន​ចំនួន ៦​នាក់ និង​អ្នកពាក់ព័ន្ធ ចំនួន​៥​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រេីប្រាស់ ចែកចាយ សារធាតុ​ញៀន ហេ​ី​យ​សមត្ថកិច្ច​កំពុងតែ​រៀបចំ​សំណុំរឿង​បញ្ជូន​ជន​ទាំង​១១​នាក់​នេះ​ទៅ​តុលាការ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។​

ចំណែកឯ​ភ្ញៀវ​ចំនួន ៣៤​នាក់ ( ស្រី​១៨​នាក់​) រួម​មាន​ជនជាតិ​ចិន ១៥​នាក់ ជនជាតិ​វៀតណាម ០៧​នាក់ ជនជាតិខ្មែរ ១០​នាក់ ជនជាតិ​កូរ៉េ ១​នាក់ និង​ជនជាតិ​ម៉ាឡេសុី​ម្នាក់ ដែល​បាន​ទៅលេង​នៅ​ក្លឹប​កំសាន្ត​នោះ ដែល​ល្មើស​ទៅនឹង​វិធានការ​សុខាភិបាល គឺ​ត្រូវ​បាន​ធ្វើ​ការពិន័យ​ជា​ទឹកប្រាក់​ចំនួន ៥​លាន​រៀល​ក្នុង​ម្នាក់ និង​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

Filed in: ព័ត៌មានជាតិ