ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​សំណង់​លូ​រំដោះ​ទឹក​កខ្វក់​ចេញពី​ក្រុង​កំពត​និង​ស្រុក​ទឹកឈូ

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​សំណង់​លូ​រំដោះ​ទឹក​កខ្វក់​ចេញពី​ក្រុង​កំពត​និង​ស្រុក​ទឹកឈូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​សុក្រ ១០ កើត ខែ​ជេស្ឋ ឆ្នាំ ឆ្លូវ ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ដារ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​ចេញពី​ទីក្រុង​កំពត និង​ស្រុក​ទឹកឈូ ស្ថិត​នៅ​ចំណុច​ស្ពាន​ភូមិ​តា​អេង សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត ខេត្ត​កំពត អមដំណើរ​ដោយ​ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត លោក​អភិបាលក្រុង​កំពត លោក​អភិបាលស្រុក​ទឹកឈូ និង​លោក​មេឃុំ​ចៅសង្កាត់​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​គម្រោង​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ សង្កាត់​ក្រាំង​អំពិល សង្កាត់​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល និង​ឃុំ​ត្រពាំង​ធំ ដែល​កន្លងមក​តែងតែ​ទទួលរង​នូវ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង ព្រោះតែ​ប្រព័ន្ធ​រំដោះ​ទឹក​ចាស់​មិន​អាច​ដោះ​ទឹក​ហូរ​បាន​ទាន់ពេល ។

​ឯកឧត្តម​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​មាត់​លូ ដែល​បាន​ចូលរួម​ក្នុង​ការរុះរើ​សំណង់​ដែល​ប៉ះពាល់​លើ​គម្រោង​នេះ​ដោយ​ស្ម័គ្រចិត្ត និង​រីករាយ​សាទរ​ទទួលយក​ការអនុវត្ត​គម្រោង​នេះ​ដោយ​រដ្ឋបាល​ខេត្ត​កំពត​។​

​សូម​បញ្ជាក់​ដែរ​ថា គម្រោង​ស្តារ​លូ​នេះ​មាន​ទទឹង​សរុប​ប្រវែង​១៤​ម៉ែត្រ (​បូក​ទាំង​ចិញ្ចើម​លូ និង​សំណង់​លូ​) ដោយឡែក​សំណង់​លូ មាន​ទទឹង ៤​ម៉ែត្រ ជម្រៅ​២​ម៉ែត្រ សាងសង់​ជា លូ​ប្រអប់​មាន​គម្រប​ខាងលើ ដើម្បី​រក្សា​ឲ្យមាន​បរិស្ថាន​ស្អាតល្អ បំបាត់​ក្លិនស្អុយ និង​នៅ​សងខាង​លូ​សាងសង់​ផ្លូវ​បេតុង​តាម​ស្ថានភាព​ជាក់ស្ដែង​សម្រាប់​បងប្អូន​ធ្វើដំណើរ​។​

Filed in: ព័ត៌មានជាតិ