ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​តឹងរ៉ឹង លើ​អ្នក​ល្មើស​បំរាម​គោចរ និង​អ្នក​លួច​ចេញពី​តំបន់​លឿងទុំ​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ចាត់វិធានការ​តឹងរ៉ឹង លើ​អ្នក​ល្មើស​បំរាម​គោចរ និង​អ្នក​លួច​ចេញពី​តំបន់​លឿងទុំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​ធ្ងន់​ជាង​មុន ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពោល​គឺ​មិន​លើកលែង ចំពោះ​អ្នក​ដែល​ល្មើស​នឹង​បំរាម​គោចរ និង​អ្នក​ដែល​លួច​ចេញពី​តំបន់​លឿង​ទុំ ដែល​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ឡើយ ដោយ​អ្នក​រត់​ចេញ​ត្រូវ​ឃាត់ខ្លួន ផាកពិន័យ និង​ទទួល​ទោសទណ្ឌ​ថែម​ទៀត​។​

​នេះ​បើ​តាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ video conference ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៩ ខែ​ឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង បាន​ថ្លែងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ ពិភាក្សា​រក​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត យកមក​អនុវត្ត​បន្ត ក្នុង​ការអនុវត្ត​ការងារ​បន្ត​នៃ​ការ បិទ​ខ្ទប់​តំបន់​លឿងទុំ តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូរ ចាប់ពី​ថ្ងៃ​២០ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា​ខាងមុខ​នេះ ដើម្បី​ផ្តាច់​ឬ​សគល់​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ទៀត​ថា «១​សប្តាហ៍​ទៀត (​ថ្ងៃ​២០ ដល់​២៧​ឧសភា​) ដែល​យើង​ត្រូវ​អនុវត្ត​នេះ ជា​ទឹក​ចុងក្រោយ​ហើយ​អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​ត្រូវតែ​ម៉ឹងម៉ាត់ បើ​យើង​គ្រប់គ្រង​មិន​បាន វា​នឹង​វិល​មក​រក ចំណុច​ដើម​វិញ នោះ​គឺ​ចប់​ហើយ​។ ចំពោះ​វិធានការ​បន្ត គឺ​ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បំរាម​គោចរ ត្រូវ​ឃាត់​យានយន្ត ដែល​ធ្វើ​ចរាចរណ៍​ល្មើស ចាប់ពី​៨​យប់​ដល់​ម៉ោង​៣​ភ្លឺ ទាំងអស់​មក​រក្សាទុក និង​ធ្វើ​ការផាកពិន័យ ដោយ​មិន​មាន​ការអប់រំ​ទៀត​ទេ​»​។​

​លោក​បញ្ជាក់ថា ការផាកពិន័យ​នេះ​រដ្ឋបាល​រាជធានី​គ្មាន​ចេតនា​ណាមួយ ចង់​បាន​លុយ​ពី​ការ​ផាក​នោះទេ រដ្ឋបាល​រាជធានី​ភ្នំពេញ មានបំណង​តែមួយគត់​គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ដើម្បី​អាច​ផ្តាច់​បានកូ​វីដ​-១៩ ក្នុង​ព្រឹត្តការណ៍​សហគម​ន៍​២០​កុម្ភៈ​នេះ​។​

​លោក​ឃួង ស្រេង បាន​បញ្ជាក់ទៀតថា «​តើ​យើង​អាច​បើក​ផ្សារ​រដ្ឋ​ទាំង​២៥​ឡើងវិញ ម្តេច​នឹង​កើត​ទៅ បើ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួន​មិន​បាន​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន ទៅ​តាម​ការណែនាំ​របស់​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល​ផង​ហ្នឹង​។ ដូច្នេះ​យើង​គ្មាន​មធ្យោបាយ​ដើម្បី​នឹង​បើក​ផ្សារ​រដ្ឋ​ទាំង ២៥​នេះ ឱ្យ​ដំណើរការ​ឡើងវិញ​នោះទេ ក្នុង​១​សប្តាហ៍​ទៀត​នេះ​»​។​

​លោក​ឃួង ស្រេង បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​កម្លាំង​ទាំងអស់ បន្ត​ការផ្សព្វផ្សាយ​ពី​វិធានការ ការពារ​របស់​ក្រសួង​សុខាភិបាល ពិសេស ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​អោយបាន​ម៉ឺងម៉ាត់​បំផុត​៕

Filed in: ព័ត៌មានជាតិ