នៅថ្ងៃសៅរិ៍ ១២រោច ខែ ពិសាខ ឆ្នាំ ឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២១នេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំមន្ត្រី ក្រោមឱវាទ នាំយកអំណោយមនុស្សធម៌ របស់ អង្គការសេនចន តាមរយៈណ្ឋាគា ហុី ម៉ាវ៉ារី ប្រគល់ជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដើម្បីដោះស្រាយការលំបាកផ្នែកជីវភាពប្រជាពលរដ្ឋ ក្នុងការអនុវត្ត វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ (Covid-19) ក្នុងមូលដ្ឋានខណ្ឌដូនពេញ អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី០១កេស ទឹកសុទ្ធ០១យួរ និង ត្រីខ០១យួរ ។