ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ឃួ​ង ស្រេង បញ្ជាក់ថា ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​

​លោក ឃួ​ង ស្រេង បញ្ជាក់ថា ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ នឹង​ទទួលបាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​និង​កំពុង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​បាន​ទទួល​បាន​ការចាក់​បាក់​សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ គ្រប់គ្នា ដែល​ការចាក់​វ៉ាក់សាំង​នេះ នឹង​ត្រូវ​ធ្វើឡើង​ជា​ដំណាក់កាល គ្រាន់តែ​មុន និង​ក្រោយ​តែប៉ុណ្ណោះ ហើយ​បើ​តាម​ប្រសាសន៍​របស់ សម្តេច​តេជោ ហ៊ុន សែន វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​មិន​ខ្វះ​នោះទេ​។​

​ការបញ្ជាក់​របស់ លោក ឃួ​ង ស្រេង បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាសលោក នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចុះទៅ​ពិនិត្យ​ស្ថានភាព នៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ របស់​កងទ័ព​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ក្នុង​យុទ្ធនាការ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ ជាមួយ​ក្រុម​ប្រតិបត្តិ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង ក្នុង​ការរៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម ក្នុង​ខណ្ឌ​ដែល​មាន​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ក្នុង​តំបន់​ប្រហម​នេះ ត្រូវបាន​បែងចែក​ជា​ដំណាក់កាល នៃ​ការចាក់​ផងដែរ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្រោយពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅ​តំបន់​ក្រហម​អស់ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុម​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នឹង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេងទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិន​ថា​តំបន់​លឿង លឿង​ទុំ ឬ​តំបន់​ក្រហម​នោះ​ទេ ដោយ​ត្រូវ​ចាក់​ជា​ដំណាក់កាល ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​យោគយល់​។​

​លោក ឃួ​ង ស្រេង បាន​បន្ថែមថា សម្ដេច​តេជោ ហ៊ុន សែន បាន​គិតគូរ​ណាស់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ផ្ដល់​នូវ​ការចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ នៅ​បាន​ផ្ដល់​ជា​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម បាន​ជាង​៣០​ម៉ឺន​គ្រួសារ​ថែម​ទៀត​។​

​ជុំវិញ នៃ​ការចាក់​វ៉ាក់សាំង​នេះ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុង​ខណៈ​នៃ​ចុះទៅ​ពិនិត្យ​ស្ថានភាព នៃ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម នៃ​សង្កាត់​បឹង​សាឡាង​នោះ ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ថា បើ​មាន​នរណា​ម្នាក់ យក​លុយ​ពី​ការចាក់​វ៉ាក់សាំង​នេះ សូម​រាយការណ៍​ជាបន្ទាន់​មក​ក្រុមការងារ ដើម្បី​មាន​វិធានការ​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​ទាំង​នោះ ព្រោះ​ការចាក់​វ៉ាក់សាំង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី មិន​តម្រូវឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ បរិច្ចាគ​លុយកាក់​ទៅលើ​ការចាក់​បាក់​សាំង​ការពា​រកូវី​-១៩ នោះទេ​៕

Filed in: ព័ត៌មានជាតិ