ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​លោក​អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា «​តំបន់ ក្រហម អាច​បង្រួម​កាន់តែ​តូច ជាង មុន ថែម​ទៀត​»

​លោក​អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា «​តំបន់ ក្រហម អាច​បង្រួម​កាន់តែ​តូច ជាង មុន ថែម​ទៀត​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែងថា « តំបន់ ក្រហម ដែលជា តំបន់ មាន​ហានិភ័យ ខ្ពស់​នៃ ការរីក រាលដាល ជំងឺ កូ វីដ -១៩ អាច​បង្រួម​មក នៅ ទំហំ​កាន់តែ តូច​ជាង មុន ថែម​ទៀត ដើម្បី បង្កលក្ខណៈ ងាយស្រួល ដល់ បងប្អូន ប្រជាពលរដ្ឋ បានធ្វើ ដំណើរ ងាយស្រួល ជាង មុន​» ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បន្តថា ការឆ្លង រាលដាល​ជំងឺ កូ វីដ -១៩ បាន ថយចុះ ពី ចំនួន ជាង​៥០០​នាក់ មក នៅត្រឹម ជាង​២០០​នាក់ ក្នុង មួយថ្ងៃ ហើយ ការ បង្រួម នេះ អាច បង្រួម មក ត្រឹម បិទ ខ្ទប់ លំនៅដ្ឋាន ដោយ មិន បិទ ភូមិ សង្កាត់ ទាំងមូល នោះទេ ។​

​ប្រសាសន៍​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ នាពេលនេះ ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២១ ខណៈ លោក អញ្ជើញ ចុះទៅពិនិត្យ ស្ថានភាព ជាក់ស្ដែង នៃ ការចាក់ វ៉ាក់សាំង កូ វីដ -១៩ ជូន ប្រជាពលរដ្ឋ នៅក្នុង តំបន់ ក្រហម តាម ដងផ្លូវ លេខ​៣៣៦ ក្នុង សង្កាត់ បឹង សាឡាង ខណ្ឌ​ទួលគោក ។

លោក អភិបាល រាជធានី ភ្នំពេញ បាន មានប្រសាសន៍ថា «​ស្ថានភាព អ្នក ឆ្លង ជំងឺ កូ វីដ -១៩ នៅ ភ្នំពេញ កើនឡើង ពី ជាង​៤០០​ទៅ​៥០០​នាក់ ក្នុង មួយថ្ងៃ តែ សម្រាប់ តួលេខ ថ្ងៃនេះ អ្នក ឆ្លង ជំងឺ កូ វីដ -១៩ បាន ធ្លាក់ ចុះមក នៅត្រឹមតែ ជាង​២០០​នាក់ ប៉ុណ្ណោះ ដែល នេះ ជា សញ្ញា មួយ បង្ហាញ​ពី ការថយចុះ ច្រើន​អ្នក ជំងឺ កូ វីដ -១៩» ។​

​ដូច្នេះ ជា វិធានការ​របស់ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ពិភាក្សា​ដើម្បី រៀបចំ តំបន់ ក្រហម ទាំងនេះ ឲ្យ មក នៅ រួម តូច ជាង មុន ឬ អាចឈាន ទៅដល់ ការបិទ ខ្ទប់ ត្រឹមតែ លំនៅដ្ឋាន ដែលមាន បញ្ហា ប្រឈម តែប៉ុណ្ណោះ ដើម្បី បង្កលក្ខណៈ ឲ្យ បងប្អូន ប្រជាពលរដ្ឋ ងាយស្រួល ក្នុង ការធ្វើ ចរាច​រណ៍ បំពេញការងារ និង រកស៊ី វិញ​បាន បាន ៕

Filed in: ព័ត៌មានជាតិ