ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ជីរ​ជាំ​ង ហ៊ួ​ស៊ីន ផ្តល់​អំណោយ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​

ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ជីរ​ជាំ​ង ហ៊ួ​ស៊ីន ផ្តល់​អំណោយ ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០២១ បាន​ទទួល​ថវិកា គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​:​ប្រើប្រាស់ ដែល​ជា​អំណោយ​មនុស្សធម៌ ពី​លោក​ចៅ ចាយ ឡាំង តំណាង​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ជីរ​ជាំ​ង ហ៊ួ​សុ​ី​ន ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១៥៨ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ភាព​ធន​របស់​សង្គមជាតិ​” ក្រោម​វត្តមាន ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត ព្រមទាំង​លោក លោកស្រី​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ក្រុមហ៊ុន និង​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​របស់​ក្រុមហ៊ុន​បាន​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​ប្រើប្រាស់ ទាំងនេះ​ប្រគល់ជូន​ដល់​សាខា ហើយ​សាខា​នឹង​យក​គ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះ​ទៅ​ចាត់ចែង​តាម​តម្រូវការ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​ទាំងឡាយ ឲ្យស្រប​តាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទ​ក្រហម និង​សូម​ជូនពរឲ្យ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​កាន់​តែ​រីកចម្រើន​ឡើង​។​

​សូមជម្រាបថា ថវិកា និង​សម្ភារ​ដែល​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​រួមមាន​៖ ថវិកា​១០,០០០​ដុល្លារ​អាមេរិក និង​គ្រឿងឧបភោគ បរិភោគ គិត​ជា​ថវិកា​ស្មើនឹង​៣០,០០០​ដុល្លារ​អាមេរិក​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ