ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ៤​គ្រួសារ​

លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ផ្តល់​អំណោយ​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ ៤​គ្រួសារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពត​ ៖ ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក អមដំណើរ​ដោយ​លោក​អភិបាល រង​ស្រុក ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​សួរសុខទុក្ខ ក្រុមគ្រួសារ​ដែល​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២១ ចំនួន​៤​គ្រួសារ​ដែល​កំពុង​ហ៊ុព័​ទខ្សែ​សុវត្តិភាព​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព ស្ថិតនៅ​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច​។

​ជាមួយគ្នានេះ​លោក​អភិបាល បាន​នាំយក​អំណោយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក ប្រគល់​ជូន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ​២៥​គ​.​ក មី​១​កែស ទឹកស៊ីអ៊ីវ​៦​ដប ត្រីខ​១​ឡូ ទឹក​សុទ្ធ​១​យួរ និង​ថវិកា​២០,០០០៛ សម្រាប់​ដោះស្រាយ​ជីវភាព​ក្នុង​បន្ទុកគ្រួសារ​ក្នុងអំឡុងពេល​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យចូល​រួមអ​នុវ​ត្ត​នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា គឺ​៣​កុំ និង​៣​ការពារ ។​

Filed in: ព័ត៌មានជាតិ