កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ នៅរាជធានីភ្នំពេញមានភ្លៀងមួយមេធំ លាយទ្បំនឹងខ្យល់កន្ត្រាក់ខ្លាំង បានបង្កការខូចខាតដល់ជំរុំជម្រក ស្តង់ និងសម្ភារៈមួយចំនួន ដែលអាវុធហត្ថរាជធានីភ្នំពេញ ដំឡើងត្រៀមទុកសម្រាប់កម្លាំងឈរជើង នៅតាមបណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួន០៤ទីតាំង គឺ មណ្ឌលសម្រាកព្យាលបាល ហ្លួងម៉ែ, ទីតាំងសណ្ឋាគារ The Great Duke អតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់, ទីតាំងវិទ្យាល័យជាស៊ីមសាមគ្គី និងទីតាំងដឹព្រីមៀរសែនសុខ។
ដោយមិនបង្អង់យូរ កម្លាំងឈរជើងនៅតាមទីតាំងទាំងនោះធ្វើការជួសជុលដំឡើងជំរុំជម្រក ស្តង់ និងសម្ភារៈដែលខូចខាត ដើម្បីបានស្នាក់នៅ ក៏ដូចជា អនុវត្តការងារប្រចាំថ្ងៃឡើងវិញផងដែរ។