ក្នុងនាម រដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ រួមមានៈ អង្ករ ចំនួន ០១តោន, មីចំនួន ០៧កេសធំ, ត្រីខចំនួន ០៥កេសធំ និងទឹកត្រីចំនួន ៥០យួរ ដល់រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ លោកជំទាវ ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារទាំងអស់ សូមជួបតែសេចក្ដីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។