ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​ចុះ​ពិនិត្យ​ទីជម្រក និង​សួរសុខទុក្ខ​ដល់​កងកម្លាំង ដែល​ប្រចាំការ​តាម​គោលដៅ​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត​! ! !

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​ចុះ​ពិនិត្យ​ទីជម្រក និង​សួរសុខទុក្ខ​ដល់​កងកម្លាំង ដែល​ប្រចាំការ​តាម​គោលដៅ​ក្នុង​ភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត​! ! !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖​នៅ​ព្រឹក​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២ ១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ តែងតែ​យកចិត្តទុកដាក់ និង​ចុះ​ពិនិត្យ សួរសុខទុក្ខ​ដល់​កម្លាំង ក្រោយពី​មាន​ភ្លៀង​មួយ​មេ​ធំ យ៉ាង​ចាស់ដៃ លាយឡំ​ខ្យល់​កន្ត្រាក់ ធ្វើឱ្យ​ប៉ើង​ដំបូល​រោង ស្នាក់នៅ​របស់​បងប្អូន​កងកម្លាំង​ដែល​ប្រចាំ តាម​គោលដៅ​នី​មួយៗ មាន​ការខូចខាត​ជាច្រើន​កាលពី​ល្ងាច​ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បានធ្វើ កន្លែង​ជម្រក​ដល់​កងកម្លាំង ដែល​ឈរជើង​តាម​គោលដៅ បិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​ពី​ភាព យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​អំពី​សុខទុក្ខ​របស់​កងកម្លាំង និង​បង្ហាញ​ពី​ក្តី​ព្រួយ​បារ​ម្មណ៍ ដល់​កងកម្លាំង ផងដែរ ។​

​ក្នុង​ឪ​កាស​នោះ​ផងដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ណែនាំ​ដល់​កងកម្លាំង​នៅតាម​បណ្តា​គោលដៅ ត្រូវ​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន នៅពេល​មាន​ភ្លៀង ផ្គ​ររន្ទៈ ជាដើម និង សហការ​គ្នា​បាន​ល្អ ថែរក្សា​សុខភាព និង ទោះ​ស្ថិតនៅ​កាលៈទេសៈ​ណា​ក៏​ដោយ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ជា​ចម្បង និង ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង ត្រូវ​អនុវត្តន៍​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នូវ​វិធាន ៣​ការពារ ៣​កុំ អោយបាន​ខ្ជាប់ខ្ជួន​ជានិច្ច ។​

Filed in: ព័ត៌មានជាតិ