ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញ​ស្បៀង​ជាច្រើន​មុខ​រួម​នឹង​ម៉ាស ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​អ្នក​ខ្វះខាត​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញ​ស្បៀង​ជាច្រើន​មុខ​រួម​នឹង​ម៉ាស ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​អ្នក​ខ្វះខាត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​យប់​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែល​ជា​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ ស្បៀង​ចម្រុះ​រួមមាន អង្ករ ត្រីខ ទឹកត្រី មី ទឹក​សុទ្ធ ស្ក​គ្រាប់ ព្រមទាំង​ម៉ាស់ សម្រាប់ ៣០៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួលបាន អង្ករ​មួយ​កា​រ៉ុង​=៥០Kg មី​០១​កេស ត្រីខ​០២​យួរ ទឹកត្រី​០១​យួរ ទឹក​សុទ្ធ​០២​កេស ម៉ាស​៥០ ស្ក​គ្រាប់​០៤​កញ្ចប់ បើក​ជូន​ដល់​នាយទាហាន​ដែល​ជា​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទាំងយប់ ដើម្បី​យក​ទៅ​ចែក​ជូន​បន្ត​ដល់​គ្រួសារ​សមាជិក​អាវុធហត្ថ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្វះខាត​ជាក់ស្តែង ក្នុង​វិបត្តិកូ​វីដ​-១៩​។​

​ថ្លែង​ក្នុង​ឱកាស បើក​ស្បៀង​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ថា ក្នុងនាម​លោក​ជា មេបញ្ជាការ លោក​មិន​បណ្តោយឲ្យ​គ្រួសារ​សមាជិក​អាវុធហត្ថរាជ​ធានី​ភ្នំពេញ​ណា​ម្នាក់ ដាច់បាយ​ជាដាច់ខាត ជាពិសេស​ក្នុង​វេលា​ដែល​គ្រប់​គ្នា​ជួប​ការលំបាក​ព្រោះ​វិបត្តិកូ​វីដ​-១៩​នាពេលនេះ លោក​រឹតតែ​ត្រូវ​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​ជីវភាព​ក្រុមគ្រួសារ​បងប្អូន​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​គ្រប់​គ្នា ដោយ​សិល្បៈ​ចែករំលែក​។

ជាក់ស្តែង​ស្បៀង​នៅ​ចំពោះមុខ​នេះ គឺ​បាន​មក​ពី​សប្បុរជន​ខ្លះ និង​សល់​ពី​ការ​សន្សំសំចៃ​ក្នុង​អង្គភាព​ខ្លះ លោក​សូម​ធ្វើ​ការបែងចែក​ជូន​ដល់​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​យក​ទៅ​ផ្តល់ជូន​ដល់​មុខសញ្ញា​ខ្វះខាត​ជាក់ស្តែង ទាំង​ក្នុង​អង្គភាព​រៀងខ្លួន ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ផងដែរ តែ​សូម​កុំ​ភ្លេច​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​វិធានការ​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣​ការពារ ៣​កុំ​៕

Filed in: ព័ត៌មានជាតិ