ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ​-១៩

ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ  និង​តំបន់​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ទប់ស្កាត់​ជំងឺ កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ និង​តំបន់​ចត្តា​ឡី​ស័ក​ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ កូវី​ដ​-១៩​។ ឯកឧត្តម ណុប ដា​រ៉ា បាន​ណែនាំ ដល់ គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក និង​កងកម្លាំង​គ្រប់ ផ្នែក ត្រូវ​យកចិត្តទុកដាក់ បំពេញ ការងារ ជាពិសេស ត្រូវ​ពង្រឹង​ការ អនុវត្ត​វិធាន​សុខាភិបាល និង​វិធានការ នានា​ប្រឆាំង​នឹង​កូវី​ដ​-១៩​។​

​ក្នុងនោះដែរ ឯកឧត្តម បាន បន្ថែម ថា គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក និង​កងកម្លាំង​គ្រប់ ផ្នែក​ទាំងអស់ ត្រូវ ពង្រឹង ការងារ ផ្នែក សន្តិសុខ សណ្តាប់ធ្នាប់ ទាំង​នៅក្នុង មណ្ឌល​ចត្តា​ឡី​ស័ក និង នៅក្នុង មូលដ្ឋាន ផងដែរ ជាពិសេស ត្រូវ កសាង សំណុំរឿង​ចាត់ការ​តាមច្បាប់ ចំពោះ​ជន​ណា ដែល​ល្មើស​វិធានការ ទប់ស្កាត់ ជំងឺ​កូវី​ដ​-១៩ របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្ត ដោយ មិន យោគយល់​ដាច់ខាត​។

​ជា​ចុងក្រោយ ឯកឧត្តម បាន ណែនាំ ឱ្យ កងកម្លាំង គ្រប់ ប្រភេទ ទាំងអស់ ត្រៀមខ្លួន​ជានិច្ច ដើម្បី អន្តរាគមន៍​អ្នកជំងឺ ឬ​បុគ្គល​ពាក់ព័ន្ធ ឬ​ទីតាំង​ដែល​មិន​សហការ​ជាមួយ អាជ្ញាធរ ប្រធាន​មណ្ឌល និង​គណៈបញ្ជាការ​ឯកភាព ក្រុង​-​ស្រុក​។​

Filed in: ព័ត៌មានជាតិ