ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកស្រី បាន ស្រីមុំ នាំ​ស្បៀងអាហារ​ជា​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​លោកតា លោកយាយ ក្រីក្រ​គ្មាន​ទីពឹង​

​លោកស្រី បាន ស្រីមុំ នាំ​ស្បៀងអាហារ​ជា​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​លោកតា លោកយាយ ក្រីក្រ​គ្មាន​ទីពឹង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​មូលនិធិ​ចាស់ជរា​ក្រី​ក្រី​គ្មាន​ទីពឹង បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ថវិកា​ឧបត្ថម្ភ​ប្រចាំ​ខែ​ឧសភា របស់​នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​លោកយាយ​លោកតា ចាស់ជរា​គ្មាន​ទីពឹង​ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ជួយ​សម្រួល​ពី​ទុក្ខ​លំបាក​ក្នុង​គ្រា​កំពុង​ជួប​បញ្ហា​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​ពិធី​នេះ ក៏​បាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ក្រុម​ការងារ អាជ្ញាធរ​មូលដ្ឋាន​យុវជន ស​.​ស​.​យ​.​ក ខេត្ត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។ ការផ្តល់​មូលនិធិ​នេះ រៀបចំ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរអណ្តូង និង​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រីឯ​លោកយាយ​លោកតា មាន​ជំងឺ​ពិបាក​ធ្វើ​ដំណើរ​មក​ទទួល​ក្រុម​ការងារ​បាន​យក​ថវិកា​ទៅជូន​ដល់​គេហដ្ឋាន​ផ្ទាល់​តែម្តង​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី បាន ស្រីមុំ បានឱ្យដឹងថា ជា​រៀងរាល់​ថ្ងៃ​ទី​៥ នៃ​ខែ​នី​មួយៗ ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន តែងតែ​ទទួល​ប្រាក់​មូលនិធិ​ប្រចាំខែ​ពី​លោកស្រី ជាក់ស្តែង​នៅ​ពេល​នេះ ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់ ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ដឹកនាំ​ដោយ​លោក​ស្រាី​ផ្ទាល់ បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​ថវិកា​មូលនិធិ​ផ្តល់ជូន​ពួកគាត់ ក្នុង​ម្នាក់​ចំនួន ១០០.០០០​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកស្រី បាន ស្រីមុំ បាន​ពានាំ​នូវ​ការអំពា​វ​នាវ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដោយ​អនុវត្ត​តាម​វិធាន «៣​ការពារ និង​៣​កុំ​» និង​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​។ ដូច្នេះ យើង​រាល់គ្នា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ត្រូវ​រស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែល ស្នាក់នៅ​ក្នុង​ផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​ចេញ​ក្រៅ មិន​ត្រូវ​ប្រមូលផ្តុំ​គ្នា ត្រូវ​ពាក់​ម៉ាស​ឱ្យបាន​ត្រឹមត្រូវ​ពេល​ចេញ​ទៅ​ក្រៅ និង​រក្សា​គំលាត​សុវត្ថិភាព​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មូលនិធិ​គាំទ្រ​សុខភាព និង សង្គ្រោះបន្ទាន់​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០១១ និង​បាន​ដំណើរការ​មក​ដល់​បច្ចុប្បន្ន ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង​ពី​នាយ​ឧត្តមសេនីយ៍ អ៉ី ឈាន និង​លោកស្រី បាន ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន ដោយ​បើក​ប្រាក់​ឧបត្ថម្ភ​ជា​ប្រចាំ​ខែ ជូន​លោកយាយ លោកតា ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា​អ្វី​ឡើយ​។​

​ចំណែក​លោក​តា លោក យាយ​ចាស់ជរា បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោ​កី បាន ស្រីមុំ អភិបាលខេត្ត និង​ក្រុមការងារ ក៏​សូម​ជូនពរ​ឱ្យ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ទទួលបាន​នូវ​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​សូមឱ្យ​ឈ្នះ​នូវ​ឧបទ្រុពចង្រៃ និង​ជំងឺ​កូវី​ដ​១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ