ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​យក​ស្បៀងអាហារ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ ១១០៥​គ្រួសារ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ជីវភាព​ក្នុង​តំបន់ «​ក្រហម​»

អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​យក​ស្បៀងអាហារ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​ពលរដ្ឋ ១១០៥​គ្រួសារ​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ជីវភាព​ក្នុង​តំបន់ «​ក្រហម​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ នាំយក​ស្បៀងអាហារ​តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ជា​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ស្បៀងអាហារ​របស់​សប្បុរស​ជន មក​ចែក​ជូន​ប្រជាពលរដ្ឋ ដែល​ជួប​ការខ្វះខាត (​មុន​ក្រោយ​) ចំនួន​១១០៥​គ្រួសារ​បន្ថែមទៀត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្រោយ​ពី​រាជរដ្ឋាភិបាល សម្រេច​បិទ​ខ្ទប់ និង​កំណត់​ជា «​តំបន់​ក្រហម​» «​តំបន់​លឿង​» និង «​តំបន់​លឿងទុំ​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុង​សកម្មភាព​សមធម៌​ចែក​ស្បៀងអាហារ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​សប្បុរសជន ជូន​ប្រជាពលរដ្ឋ (​មុន​ក្រោយ​) ចំនួន​១១០៥​គ្រួសារ​នេះ បាន​រៀបចំ​ធ្វើឡើង ស្ថិត​នៅ​ផ្សារ​សុភមង្គល «​តំបន់​ក្រហម​» ក្រុមទី​៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ នា​ល្ងាច​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១​។​

​ជាមួយ​ការចែក​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​នេះ លោក ជា ពិសី បាន​គូសបញ្ជាក់ថា មិន​មាន​ការ​តម្លើង​ថ្លៃ​ទឹក​-​ភ្លើង ដូច​ការលើក​ឡើង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​ជន​ឆ្លៀតឱកាស​មួយ​ក្ដាប់​តូច ក្នុង​គោលបំណង​គេង​ចំណេញ​នយោបាយ នោះទេ សូម​បង​-​ប្អូន​ប្រជាពលរដ្ឋ មេត្តា​កុំ​មាន​ការយល់ច្រឡំ​។​

​លោក ជា ពិសី បាន​គូសបញ្ជាក់​ទៀត​ថា ក្រៅ​ពី​មិន​មាន​ការ​តម្លើងថ្លៃ​ទឹក​-​ភ្លើង ដូច​ការលើក​ឡើង​រប​ស់ជន​ឆ្លៀតឱកាស​មួយ​ក្ដាប់​តូច ក្នុង​គោលបំណង​គេង​ចំណេញ​នយោបាយ​, គឺមាន​តែ​អាជ្ញាធរ ខិតខំ​ប្រឹងប្រែង ទាំង​ដុតដៃដុតជើង​នាំយក​ស្បៀងអាហារ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ស្បៀងអាហារ​របស់​សប្បុរស​ជន​នានា មក​ចែក​ជូន​ជា​បន្តបន្ទាប់ ជូន​បង​-​ប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​ការខ្វះខាត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ ក្រោយ​ពី​រាជរដ្ឋាភិបាល សម្រេច​បិទ​ខ្ទប់ និង​កំណត់​ជា «​តំបន់​ក្រហម​» «​តំបន់​លឿង​» និង «​តំបន់​លឿងទុំ​» ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​បន្ថែម​ពី​នេះ លោក ជា ពិសី បាន​អំ​នាវ​ឱ្យ​ប្រជាពលរដ្ឋ ឱ្យ​ធ្វើ​អនាម័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការអនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ក្រសួង​សុខាភិបាល ដែល​ជា​សារ​ដឹកនាំ​ផ្ដាំផ្ញើ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ