នៅថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំបែងចែកក្រុមការងារខណ្ឌ បន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជាអ្នកជួលផ្ទះ -ល- មានជីវភាព ក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុង សរុបចំនួន ៥០០គ្រួសារ ក្នុងនោះមាន សង្កាត់ផ្សារចាស់ ចំនួន១៥០គ្រួសារ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ សង្កាត់ផ្សារថ្មីទី៣ (២០០គ្រួសារ) ដឹកនាំដោយឯកឧត្តម សូម ម៉ារ៉ា ប្រធានក្រុមការងាចុះជួយខណ្ឌដូនពេញ និង លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ សង្កាត់់ផ្សារថ្មីទី១ចំនួន១០០គ្រួសារ ដឹកនាំដោយ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌដូនពេញ និង លោក ចាន់ គន្ថេត អភិបាលរងខណ្ឌ និងបានដោះស្រាយសំណូមពរ ប្រជាពលរដ្ឋ តាមបណ្តោយញសង្គមចំនួន៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ(ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។