ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​

​អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួម​ជាមួយ​អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ព្រមទាំង​មន្ត្រី​អនុវត្ត​គម្រោង​( ADB ) បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​នៃ​ការអនុវត្ត​គម្រោង​កែ​លម្អ​សួនច្បារ និង​ប្រព័ន្ធ​រំដោះ​ទឹក​សំខាន់ៗ​ចេញពី​ក្រុង​កំពត​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងពីរ​ខាងលើ​នេះ​គឺ ទី​១-​គម្រោង​កែ​លម្អ​សោភ័ណភាព និង​ពង្រីក​សួនច្បារ​មាត់​ព្រែក ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត ទី​២-​គម្រោង​ស្តារ​ពង្រីក​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹកជា​គម្រោង​របស់​( ADB )​។

​គម្រោង​ទាំង​ពីរ​ខាងលើ​នេះ​បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​អនុវត្ត ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ ដោយសារ​មូលហេតុ​ជួប​ស្ថានភាព​ជាក់ស្ដែង ពាក់ព័ន្ធ​លើ​ការកែសម្រួល​ប្លង់​ប្រព័ន្ធ​លូ​ដោះ​ទឹក​របស់​គម្រោង (ADB)​។

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ និង​លូ​ដោះ​ទឹក គឺជា​បញ្ហា​សំខាន់ ក្នុង​ការបញ្ចៀស​ការ​ជន់​លិច​ទីក្រុង ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​។ ជាមួយគ្នា​នោះ​ក្រៅ​ពី​ការជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បា​រមាត់​ព្រែក ដោយ​ពិនិត្យឃើញ​ថា រដូវភ្លៀង​កាន់តែ​ខិត​ចូលមក​ដល់​ឆាប់ៗ​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ រួម​និង​មន្ត្រី​អនុវត្ត​គម្រោង​(ADB) ត្រូវធ្វើ​យ៉ាងណា រួម​សហការ​គ្នា​សិក្សា​លើ​គម្រោង​ស្ដារ​ព្រែក​ធម្មជាតិ​មួយ​ខ្សែ ដែល​មាន​ប្រវែង​ជាង​២០០០ ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្ដាល ឲ្យបាន​ឆាប់​ចប់​មុន​រដូវ​ភ្លៀង​ធ្លាក់​មកដល់ ព្រោះ​ព្រែក​ធម្មជាតិ​នេះ គឺជា​ផ្លូវ​ដោះ​ទឹក​ដ៏​សំខាន់​ផ្នែក​ខាងកើត និង​ខាងត្បូង​ចេញពី​ក្រុង​កំពត​។​

​សូមបញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​កែលម្អ​សួនច្បារ​ដងព្រែក​កំពត​នេះ គឺជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត មាន​ប្រវែង​ប្រមាណ ៦០០​ម៉ែត្រ គិត​ចាប់ពី​ខាងត្បូង​ក្បាលស្ពាន​ថ្មី ដល់​ខាងជើង​ក្បាលស្ពាន​ឥន្ទធនូ​(​ស្ពាន​ចាស់​) ក្នុងនោះ​គឺ​កែលម្អ​ពង្រីក​សួនច្បារ​ឲ្យបាន​ទំហំ​១២ ម៉ែត្រ​បន្ថែម លើ​ទទឹង​សួន​ចាស់ ដែល​កន្លែង​ខ្លះ ២០​ម៉ែត្រ និង​កន្លែង​ខ្លះ​ទៀត​មាន​ទទឹង​១២​ម៉ែត្រ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ