ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤០០​គ្រួសារ​ទៀត ទទួលបាន​អំ​ណាយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ថ្ងៃ​ច័ន្ទ ៧ រោច ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៃ បាន​អញ្ជើញ ដឹកនាំ​បែងចែក​ក្រុមការងារ ថ្នាក់ដឹកនាំ​ខណ្ឌ បន្ដ​នាំ​យក​អំណោយ​ដ៏ ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មួលដ្ឋាន និង​ជា​អ្នក​ជួល​ផ្ទះ មាន​ជីវភាព ក្រីក្រ និង​ខ្វះខាត​ស្បៀងអាហារ​ក្នុង សរុប​ចំនួន ៤០០​គ្រួសារ ក្នុងនោះ​មាន សង្កាត់​ចតុមុខ​ចំនួន​១០០​គ្រួសារ និង ៣០០​គ្រួសារ​ទៀត ដឹកនាំ​ដោយ លោក​លោកស្រី អភិបាល​ខណ្ឌ​រង​ណ្ឌ និង ឯកឧត្តម ប្រធាន​- អនុប្រធាន ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ រួមមាន សង្កាត់​ស្រះចក សង្កាត់​ផ្សារកណ្តាល​ទី​២ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ០១​បាវ​, មី ០១​កេស​, ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​ត្រីខ ១​យួរ​(​ស្មើនឹង ១០​កំប៉ុង​) ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ដំណាក់កាល​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

Filed in: ព័ត៌មានជាតិ