ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​

លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ប្រគល់​ស្បៀង​ជូន​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ខណ្ឌ​ដែល​ខ្វះខាត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ និង​លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយន្ត បាន​ផ្តល់​ស្បៀងអាហារ​មួយចំនួនធំ ជូន​រដ្ឋបាល​ខណ្ឌឫស្សីកែវ ដើម្បី​ទុក​ចែក​ជូន​កងកម្លាំង និង​មន្ត្រី​ក្នុង​ខណ្ឌ ដែល​ជួប​ការលំបាក​ក្នុង​កំលុងពេល​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​

​អំណោយ​ស្បៀងអាហារ​របស់លោក ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវបាន​លោក ឆា​រស៍ វ៉ាន់​, លោក សៅ ភិរុន និង​លោក ជិន ប៊ុនធឿន នាំយក​ទៅ​ជូន​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

​លោក ឌី វីជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ជូន​ថ្នាក់ដឹកនាំ​ខណ្ឌ តាមរយៈ​លោក ឆា​រស៍ វ៉ាន់ ដែល​បាន​រៀបចំ​កងកម្លាំង​ឯកភាព​របស់​ខណ្ឌ​ប្រចាំ​តាម​គោលដៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទាំង​ថ្ងៃ​យប់ ដើម្បី​សម្រេច​អោយបាន​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល មិនឱ្យ​មាន​ការរីក​រា​ល​ដាល​បន្ត​នូវ​ជំងឺ​កូវី​ដ​-១៩​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទាំងអស់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ លោក ឌី វីជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការ​នឿយហត់​របស់​កង​កម្លាំង ព្រមទាំង​បាន​ឧបត្ថម្ភ​ជា​អង្ករ គ្រឿងឧបភោគ​-​បរិភោគ​នៅពេលនេះ​។ លោក ជា ពិសី បានបញ្ជាក់​ថា លោក​នឹង​ពាំនាំ​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងនេះ​ទៅ​ប្រគល់ជូន​ដល់​កងកំលាំង​ឱ្យ​ដល់ដៃ​គ្រប់ៗ​គ្នា​។​

​អំណោយ​ដែល​ប្រគល់ជូន​រដ្ឋបាល​ខណ្ឌ​នៅពេល​នេះ​រួមមាន​៖
១៖ អង្ករ ០២​តោន​
២៖ ត្រីខ ១០​កេស ស្មើ ១០០០​កំប៉ុង​
៣៖ មី ១០​កេស​ធំ ស្មើ ៦០​កេស​តូច​
៤៖ ភេសជ្ជ​ប៉ូវ​កំលាំង carabao ១០០​កេស​
៥៖ ប៊ីចេង ០១​បេ (​មាន ២៥​គី​ឡូ​)
៦៖ អំបិល ០១​បេ (​មាន ២៥​គី​ឡូ​)
៧៖ ទឹកត្រី ១០​យួរ ស្មើ ៦០​ដប​
៨៖ ទឹក​ស៊ី​អុីវ ១០​យួរ ស្មើ ៦០​ដប​
៩៖ ទឹក​សុទ្ធ ARUNA ២០០​កេស​
១០៖ អាល់​កុល ១៥០​លីត្រ​
១១៖ ម៉ាស់ ០២​កេស​ធំ មាន ១០០​ប្រអប់ ស្មើ ៥០០០​ម៉ាស់​៕

Filed in: ព័ត៌មានជាតិ