ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អភិបាលខេត្ត​ប៉ៃលិន សម្រេច​បិទ​ការចេញចូល និង​អាជីវកម្ម​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ ទាំង​៣​សាខា ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​អ្នកបើកបរ​ម្នាក់ វិជ្ជ​មានកូ​វីដ​១៩

អភិបាលខេត្ត​ប៉ៃលិន សម្រេច​បិទ​ការចេញចូល និង​អាជីវកម្ម​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ ទាំង​៣​សាខា ជា​បណ្តោះអាសន្ន បន្ទាប់ពី​រកឃើញ​អ្នកបើកបរ​ម្នាក់ វិជ្ជ​មានកូ​វីដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ បន្ទាប់ពី​រកឃើញ​អ្នកបើកបរ​របស់​ក្រុមហ៊ុន​នេះ​ម្នាក់ វិជ្ជ​មានកូ​វីដ​១៩ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស​ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បិទ​ការចេញចូល និង​ផ្អាក​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ ទាំង​៣​សាខា​ក្នុង​ខេត្ត​ប៉ៃលិន ។​

​លោកស្រី​អភិបាលខេត្ត​បានបញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​ប៉ៃលិន ក្រុមហ៊ុន ដឹកជញ្ជូន វីរៈ​ប៊ុន​ថាំ ត្រូវ​សហការ និង​អនុវត្ត​តាម​វិធានការ​ណែនាំ របស់​រដ្ឋបាល​ខេត្ត​ជា​ការចាំបាច់​។​

​ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការចេញ​-​ចូល ការធ្វើ​អាជីវកម្ម និង​ទីតាំង​អាជីវកម្ម​នេះ បុគ្គលិក​ដែល​បំរើការ ការងារ​ក្នុង​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ទាំង​បី​សាខា​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​ហាមឃាត់​ការធ្វើដំណើរ​ចេញ​-​ចូល​ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន និង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក រយៈពេល​១៤ ថ្ងៃ តាម​វិធានការ​សុខាភិបាល​៕

Filed in: ព័ត៌មានជាតិ