ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​កោតសរសើរ​ចំពោះ​សា្ថប័ន​សារព័ត៌មាន​និង​បង​ប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​បំពេញការងារ​ជូន​សង្គម​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​កោតសរសើរ​ចំពោះ​សា្ថប័ន​សារព័ត៌មាន​និង​បង​ប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​បំពេញការងារ​ជូន​សង្គម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ឱកាស​“​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​” លើក​ទី​២៨ ថ្ងៃទី​៣​ខែ​ឧសភា​ឆ្នាំ​២០២១​បាន​មានប្រសាសន៍​ឲ្យ​តម្លៃដ៏​ធំធេង​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ដោយ​សម្តេច​តេជោ​សូម​កោតសរសើរ​ដោយ​ស្មោះនិង​វាយតម្លៃ​ខ្ពស់​ចំពោះ​សា្ថប័ន​សារព័ត៌មាន​និង​បង​ប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​ខិតខំ​ចូលរួម​បំពេញការងារ​ជូន​សង្គម​ក្នុង​ការបំពេញ​ភារកិច្ច​ហើយ​ដកស្រង់​បទពិសោធន៍​នេះ​បង្កើត​នូវ​កាលានុវត្តភាព​ដើម្បី​ត្រៀម​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ដែល​អាច​ប​ឈម​ទៅ​នឹង​ជំងឺឆ្លង​រាតត្បាត​សកល​ថ្មី ដែល​មិន​អាច​ប៉ាន់ស្មាន​បាន​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត ពី​សកម្មភាព​ភាព​រដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​រាល់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​ជូន​ដល់​ជនរួមជាតិ​បាន​ជ្រាប​ច្បាស់​។​

សម្តេច​បន្តថា​ ខ្ញុំ​សូម​រំលឹក​ជា​ថ្មី​ម្តង​ទៀត​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​ភារកិច្ច​លើ​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​នៅ​ទូ​ទាំង​សកលលោក​ សូម​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ច្បាប់​ក្រម​សីលធម៌​វិជ្ជាជីវៈ​ជៀសវាង​គិតតែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​បំពាន​ទៅ​លើ​សិទ្ធិ​បុគ្គល​ឯកជន​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ព័ត៌មាន​ក្លែងក្លាយ ញុះញង់​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​និង​កើត​មាន​ភាពវឹកវរ​ចលាចល​នៅ​ក្នុង​សង្គម​។​

ទន្ទឹមនេះ​ ក៏​សូម​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ដើម្បី​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កឡើង​ដោយ​ជន​អគតិ​ដែល​តែងតែ​ប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​និង​ជន​ទុច្ចរិត​ដែល​ស្វែងរក​ផលប្រយោជន៍ ផ្ទាល់ខ្លួន​ជ្រក​ក្រោម​ស្លាក​សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​សេចក្តី ថ្ងៃ​ថ្នូរ កិត្យានុភាព​របស់​សា្ថប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព ដែល​មិន​អាច​អត់ឱន​បាន​។
ឆ្លៀត​ក្នុង​ឱកាស​នេះ ​សម្តេច ​ហ៊ុន​ សែន ​បាន​មានប្រសាសន៍ថា​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​នេះ វិស័យ និង​ប្រទេសជាតិ​នា​ពេល​កន្លងមក​ដែល​ទោះបី​សភាពការណ៍​នៅលើ​សកលលោក​ក៏ដូចជា​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ប្រឈម​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​បងប្អូន​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​ជំនះ​រាល់​ឧបសគ្គ​ប្រឈម​នឹង​គ្រោះថ្នាក់​បំពេញការងារ របស់​ខ្លួន​យ៉ាង​សកម្ម​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​បាន​យល់ដឹង​ពី​សភាពការណ៍ ពិត​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស និង​ការវិវត្ត​នៃ​សភាពការណ៍​នៅលើ​សកលលោក​យ៉ាង ទូលំទូលាយ និង​រហ័ស​ទាន់​ពេលវេលា ជាពិសេស​វិធានការ​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​-១៩ របស់​ក្រសួង សុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន​នៅក្នុង​ប្រទេស និង វិធានការ​នានា​ដើម្បី​កាត់ផ្ដាច់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ជា​ទីស្រឡាញ់​រាប់អាន !​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​និង​ប្រកបដោយ​គ្រោះថ្នាក់​នេះ ខ្ញុំ​សូម​ឱ្យ​អ្នកសារព័ត៌មាន ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្តល់​ព័ត៌មាន​ពិត​ទៅ​កាន់​ប្រជាពលរដ្ឋ ជាពិសេស​ផ្សព្វផ្សាយ ពន្យល់​សារ​អប់រំ និង​វិធានការ​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​-១៩ របស់​ក្រសួង​សុខាភិបាល ៣​កុំ ៣​ការពារ ព្រម ទាំង​វិធានការ​របស់​រាជរដ្ឋាភិបាល​ស្តីពី​វិធាន​ការបិទ​ខ្ទប់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចេញពីផ្ទះ​នៅ​ក្នុង​តំបន់ ហាមឃាត់ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​កាត់ផ្ដាច់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ចូល ក្នុង​សហគមន៍ ឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ឱ្យបាន​ឆាប់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ការខិតខំ​របស់​រាជ​រដ្ឋាភិបាល​តែ​ម្នាក់ឯង​ពិតជា​មិន​អាច​ទទួលបាន ជោគជ័យ​ដោយ​គ្មាន​ការចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន និង​ប្រជាពលរដ្ឋ​នោះទេ​។ ដូច្នេះ​សូម​បងប្អូន ចូលរួម​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​វិធានការ​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​-១៩ របស់​ក្រសួង សុខាភិបាល ៣​កុំ ៣​ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន និង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យបាន​ជា​ទូទៅ​។

ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​រួមជាមួយ​និង​ការអនុវត្ត​វិធាន ការ​សុវត្ថិភាព​របស់​ក្រសួង​សុខាភិបាល​ព្រមទាំង​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​មាន​វិន័យ​តាម​បែប​គន្លង ថ្មី ដែល​អាច​ជួយ​ការពារ​ឱ្យ​ប្រជាពលរដ្ឋ​យើង​រួច​ផុត​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដ៏​កាច​សាហាវ ដើម្បី ឈាន​ទៅ​បញ្ចប់​ព្រឹត្តការណ៍​សហ​គ​មន៍​២០​កុម្ភៈ ឆ្នាំ​២០២១ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ និង​កាត់ ផ្តាច់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​នៅ​ថ្ងៃ​អនាគត​។​

ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​បង្កើន ការយកចិត្តទុកដាក់​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជំនាញ​បច្ចេកទេស​ព្រម​ទាំង​សីលធម៌​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ឱ្យមាន​ការអភិវឌ្ឍ​ខ្លួន​ដើរ​ទាន់​ការរីកចម្រើន​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ដើម្បី​សម្រួល​ដល់​ការបំពេញ​ភារកិច្ច​មាន​ប្រសិទ្ធភាព​ព្រមទាំង​ចូលរួម​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​ឆ្លងកូវី​ដ​-១៩ របស់​ក្រសួង​សុខាភិបាល​៣​កុំ​៣​ការពារ​ឱ្យបាន​ហ្មត់ចត់​ខ្ជាប់​ខ្លួន​និង​ផ្លាស់ប្ដូរ​របៀប​រស់នៅ​មាន​វិន័យ​តាម​គន្លង​ថ្មី​ដើម្បី​ធានា​សុវត្ថិភាព​។

​ជាទី​បញ្ចប់ ខ្ញុំ​សូម​ជូនពរ​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ទទួលជោគជ័យ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​សូម​ប្រកប​ពុទ្ធពរ​ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ​និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ