ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី និង​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចុះ​ពិនិត្យ​ស្ថានភាព តាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជាច្រើន​កន្លែង ក្នុង​ខណ្ឌ​៤​នៃ​តំបន់​ក្រហម​

អភិបាល​រាជធានី និង​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ចុះ​ពិនិត្យ​ស្ថានភាព តាម​ទីតាំង​ចាក់​វ៉ាក់សាំង​ជាច្រើន​កន្លែង ក្នុង​ខណ្ឌ​៤​នៃ​តំបន់​ក្រហម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ដើម្បី​ពង្រឹង​នៅ​តាម​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ ទៅ​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​-១៩​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា​នេះ​បាន​ចុះ​ពិនិត្យ​ស្ថានភាព នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយចំនួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង និង​លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បាន​ចុះ​ពិនិត្យ​ចំនួន​៤​ខណ្ឌ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ មាន​នៅក្នុង​ខណ្ឌ​មានជ័យ ខណ្ឌដង្កោ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ។​

​ក្នុង​ការចុះពិនិត្យ​ទីតាំង​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​នានា​នៃ​៤​ខណ្ឌ​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ក៏ដូចជា​ក្រុមការងារ​ដែល​អនុវត្ត​ន៍ លើ​ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ រក្សា​គម្លាត​សុវត្ថិភាព ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវិ​-១៩ ដោយសារ​តែ​យុទ្ធនាការ​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ទទួលយក ការចាក់​វ៉ាក់សាំង​ជា​ប្រជាពលរដ្ឋ រស់នៅ​តំបន់​ក្រហម ដែល​ប្រឈមមុខ​និង​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការការពារ​ខ្លួន​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។​

​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ទាំងនេះ គឺជា​ការគិតគូរ​ខ្ពស់​មួយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ប្រឈម​នៃ​ការឆ្លង​ជំងឺ​ខ្លាំង​នេះ ទទួលបាន​វ៉ាក់សាំង​ការពារ​សុខភាព​ពី​ការវាយប្រហារ​ដោយ​មេរោគ​កូ​វីដ​-១៩ ។​
​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាននិងកំពុង​ ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៤​ខាងលើ ស្មើនឹង​៣៣ សង្កាត់​។​

លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុង​តំបន់​ក្រហម​នេះ មាន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិក ដែល​ត្រូវ​ទទួល​វ៉ាក់សាំង សរុប​ប្រមាណ ៨០៥,០៣៣ នាក់ តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៩ ភាគរយ​ហើយ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច ស្មើនឹង ២៣៣,៤៦០​នាក់ និង​កម្មករ និយោជិត​ប្រហាក់ប្រហែល ១០០,០០០​នាក​បាន​ចាក់​វ៉ាក់សាំង​ដូសទី​១​រួច និង​កំពុង​បន្ត​ចាក់​ដូសទី​២​ទៀត​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣​នាក់​៕

Filed in: ព័ត៌មានជាតិ