ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បន្ត​ចុះ​ល្បាត​ត្រួតពិនិត្យ «​តំបន់​ក្រហម​» ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩

​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ បន្ត​ចុះ​ល្បាត​ត្រួតពិនិត្យ «​តំបន់​ក្រហម​» ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​គណៈកម្មការ​ប្រតិបត្តិ នៃ គ​.​ប​.​ខ ចុះ​ល្បាត​ត្រួតពិនិត្យ​ជុំវិញ​បរិវេណ «​តំបន់​ក្រហម​» ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ការរស់នៅ និង​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ ពិសេស​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ក្រោយ​មាន​បទបញ្ជា​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន​។​

ក្នុងនោះ​ក៏​មាន​ការចូលរួម​ពី លោក ប្រាជ្ញ សីហា និង​លោកស្រី សួស សូ​លីដា អភិបាលរងខណ្ឌ​, លោក រស់ គា មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើនរូប​ទៀត​ផង​ដែរ ស្ថិត​នៅ​ជុំវិញ​បរិវេណ «​តំបន់​ក្រហម​» ផ្សារ​ធំ​ទួល​សង្កែ (​ហៅ​ផ្សារ​សាំ​ហាន់​) សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២១​។​

​លោក ជា ពិសី ក្រៅ​ពី​ការដឹកនាំ​ចុះ​ល្បាត​ត្រួតពិនិត្យ​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​ការរស់នៅ និង​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ ពិសេស​ការបង្កា​រទប់​ស្កាត់​ការរីក​រាលដាល​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នេះដែរ បាន​អនុវត្ត​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពី​រដ្ឋបាល​ខណ្ឌឫស្សីកែវ ទទួលបាន​សេចក្ដីសម្រេច​ស្ដីពី​ការកំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» ក្នុង​កំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់​តាម​សេចក្ដីសម្រេច​លេខ ៥៤ សសរ ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

សូមជម្រាបថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ត​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​រយៈពេល ៧​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ