ថ្ងៃសៅរ៍ ៥ រោច ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៃ បានអញ្ជើញ ដឹកនាំបែងចែកក្រុមការងារ ថ្នាក់ដឹកនាំខណ្ឌ បន្ដនាំយកអំណោយដ៏ ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមួលដ្ឋាន និងជាអ្នកជួលផ្ទះ មានជីវភាព ក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុង សង្កាត់ចតុមុខចំនួន១០០គ្រួសារ និង ៤០០គ្រួសារទៀត ដឹកនាំដោយ លោកលោកស្រី អភិបាលរងខណ្ឌ រួមមាន សង្កាត់វត្តភ្នំ សង្កាត់ផ្សារថ្មីទី២ និង សង្កាត់ផ្សារថ្មីទី៣ ព្រមទាំងបានដោះស្រាយសំណូមពរ និងការស្នើសុំស្បៀងពីបងប្អូនប្រជាពលរដ្ឋតាមបណ្ដាញសង្គម ផេកហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ និង ប្រព័ន្ធ Telegame សរុបរួមចំនួន៥០៥ គ្រួដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ(ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។