ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឱសថ​បុរាណ​ចិន ជាង​៥​ពាន់​ប្រអប់ ត្រូវបាន​លោក យ៉ាំ ស៊ី​ង​ម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី​.​ភី​.​អេ បូព៌ា​អេ​ស៊ា ឯ​.​ក នាំយកមក​ប្រគល់​ជូន​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!

ឱសថ​បុរាណ​ចិន ជាង​៥​ពាន់​ប្រអប់ ត្រូវបាន​លោក យ៉ាំ ស៊ី​ង​ម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី​.​ភី​.​អេ បូព៌ា​អេ​ស៊ា ឯ​.​ក នាំយកមក​ប្រគល់​ជូន​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បី​ប្រើប្រាស់​ក្នុង​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឱសថ​បុរាណ​ចិន​ដ៏​ល្បីល្បាញ​និង​ពេញនិយម​មួយ​ប្រភេទ​ដែល​មានឈ្មោះ​ថា Lianhua Qingwen ត្រូវបាន​អាវុធហត្ថ រាជធានី​ភ្នំពេញ យក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ផ្តាស់​សាយ ក្តៅខ្លួន ឈឺក្បាល ឈឺ​ក និង ក្អក ដល់​កងកម្លាំង​របស់​ខ្លួន យ៉ាង​មាន​ប្រសិទ្ធិភាព និង​បន្ត​ចែកចាយ​ទៅដល់​ប្រជាពលរដ្ឋ​ជាច្រើន ក្នុង​រយៈកាល​កន្លងមក​រហូតដល់​បច្ចុប្បន្ន ជាពិសេស​ចែកជូន​ដល់ អ្នកជំងឺ​កូវី​ដ​-១៩​ស្រាល​និង​មធ្យម ដែលមាន​អាការៈ​ដូច​រៀបរាប់​ខាងលើ យក​ទៅ​ប្រើប្រាស់ ទទួលបាន​លទ្ធផល​យ៉ាង​មាន​ប្រសិទ្ធិភាព​ផងដែរ​។ ក្រោយមក​ឱសថ​មួយ​នេះ ក៏​ត្រូវបាន ក្រសួង​សុខាភិបាល​កម្ពុ​ជា ចេញ​វិញ្ញាបនត្រ​បញ្ជីកា បើកផ្លូវ​ឲ្យ​ចរាចរ​លើ​ទីផ្សារ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១​។​

​ដោយ​មើលឃើញ​ពី​តម្រូវការ​និង​ប្រសិទ្ធិភាព​នៃ​ឱសថ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​រួច​មក នៅ​រសៀល​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២១ លោក យ៉ាំ ស៊ី​ង​ម៉ៅ អគ្គនាយក ក្រុមហ៊ុន ប៊ី​.​ភី​.​អេ បូព៌ា​អេ​ស៊ា ឯ​.​ក បាន​នាំយក ឱសថ​បុរាណ​ចិន Lianhua Qingwen នេះ ចំនួន ៥២០០​ប្រអប់ បូក​និង​ថវិកា​ចំនួន ១០,០០០​ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) មក​ប្រគល់ជូន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ចែង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​អង្គភាព ក៏ដូចជា ប្រើប្រាស់​ជាក់ស្តែង​ក្នុង​យុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​ក្នុង​ឱកាស​ទទួល​យក​ឱសថ​បុរាណ​ចិន​នោះ​ផងដែរ ក្រុមការងារ​តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក យ៉ាំ ស៊ី​ង​ម៉ៅ ដែល​មានចិត្ត​សប្បុរស ឧបត្ថម្ភ ឱសថ​បុរាណ​ចិន Lianhua Qingwen និង​ថវិកា ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ការឧបត្ថម្ភ​នាពេលនេះ គឺ​ពិ​ជា​មាន​សារៈសំខាន់​ណាស់ ៕

Filed in: ព័ត៌មានជាតិ