ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ប៉ៃលិន​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​មាន​ភាពរឹងមាំ ភាពរឹងមាំ​របស់​ស្ត្រី​ជៀសផុត​អំពើហិង្សា​មក​លើ​រាងកាយ​

អភិបាលខេត្ត​ប៉ៃលិន​លើកទឹកចិត្ត​ដល់​ស្ត្រី​គ្រប់រូប​មាន​ភាពរឹងមាំ ភាពរឹងមាំ​របស់​ស្ត្រី​ជៀសផុត​អំពើហិង្សា​មក​លើ​រាងកាយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) យោង​តាម​ហ្វេ​ស​បុក​ផេ​ក​របស់​លោកជំទា​វបា​ន​ស្រីមុំ​អភិបាលខេត្ត​ប៉ៃលិន នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ​២០២០ ក្នុង​នាម​រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចាត់តាំង លោកស្រី ជា លាភ អភិបាលរង​ខេត្ត និង​ក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយក​សម្ភារ​:​ថវិកា ជូន​ដល់​ស្ត្រី​ជនរងគ្រោះ​ដែល​ប្តី​ប្រើប្រាស់​អំពើហិង្សា ឈ្មោះ បាត សា​វេត ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​នាង​ខ្ញុំ​សូម​ជំរាប​បងប្អូន​ជ្រាបថា ករណី​អំពើហិង្សា​នៅក្នុង​គ្រួសារ​ប្អូនស្រី កើតឡើង​នៅ​វេលា​យប់​ថ្ងៃទី ២៨​ខែ​មេសា​ឆ្នាំ​២០១៩ ជន​ប្រព្រឹត្ត​បាន​រត់គេចខ្លួន​ទាំងយប់ លុះ​ព្រឹក​ថ្ងៃទី ២៩ ខែ​មេសា​វេលា​ម៉ោង ៩​ព្រឹក ទើប​ប្អូនស្រី​ជា​ជនរងគ្រោះ​មក​ដាក់​ពាក្សបណ្តឹង​នៅ អធិការ​ស្រុក​សាលា​ក្រៅ ក្រោយពេល​ទទួល​ពាក្សបណ្តឹងស​ម្ថ​កិច្ច​បាន​ចាត់ចែង​កសាង​សំណុំរឿង​សុំ​ដី​ការអនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ ដើម្បី​តាម​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​មកដល់​រសៀល​ទី​៣០​ខែ​មេសា​នេះ សម្ថ​កិច្ច​បាន​ខិតខំ​តាម​ប្រមាញ់​រក​ចាប់ខ្លួន ជនល្មើស​បាន​ហើយ ។

​នាង​ខ្ញុំ​សូម​បដិសេធ​ពត៍​មាន​សង្គម​មួយ​ចំនួន​បាន​បង្ហោះ ចោទប្រកាន់ សម្ថ​កិច្ច​មិន​បាន​ចាត់កា​រលើ​ពាក្សបណ្តឹង​មួយ នេះ​ជា​រឿង​ភន្ត័ច្រឡំ ព្រោះ​ករណី​ប្រព្រឹត្ត​នេះ​មិនមែន​ជា​ករណី​ជាក់ស្តែង​ភ្លាមៗ​នោះទេ ដូច្នេះ​ក្នុង​ការអនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ សម្ថ​កិច្ច​ត្រូវ​ប្រើ​ពេល​កសាង​សំណុំរឿង​ដើម្បី​សុំ​ដីកា​តាម​ចាប់ខ្លួន​ជនល្មើស​ដែល​បាន​រត់គេច ។​

​សូម​ស្ត្រី​គ្រប់រូប​រឹងមាំ​ឡើង ភាពរឹងមាំ​របស់​យើង​ដែល​ជា​ស្ត្រី​នោះ​អំពើហឹង្សា​មក​លើ​រាងកាយ​យើង​នឹង​កាត់បន្ថយ​ជា​មិន​ខាន​។​

​នាង​ខ្ញុំ​សូម​អរគុណ នឹង​សូម​លើកទឹកចិត្ត​ដល់​កំលាំង​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំរើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​៕

Filed in: ព័ត៌មានជាតិ