ថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញបែងចែកក្រុមការងារ និងបន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុង សង្កាត់ចំនួន៣ ស្មើនឹង៥០០គ្រួសារ រួមមានសង្កាត់ផ្សារថ្មីទី១ ចំនួន២០០ គ្រួសារ សង្កាត់ស្រះចក ១៥០ គ្រួសារ និង សង្កាត់ជ័យជំនះ ១៥០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ(ស្មើនឹង ១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលបន្តបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។