ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ៖ យើង​អាច​ឆ្លង​ផុតពី​គ្រោះ​ចង្រៃ​នៃ​មេរោគ covid-19 គឺ​ផ្ដើមចេញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន  ៖ យើង​អាច​ឆ្លង​ផុតពី​គ្រោះ​ចង្រៃ​នៃ​មេរោគ covid-19 គឺ​ផ្ដើមចេញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ទាំងអស់ ចូលរួម​ឱ្យបាន​ផុលផុស​ជាមួយនឹង​អាជ្ញាធរខេត្ត ក្រុង​/ ស្រុក ឃុំ​/ សង្កាត់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការការពា​រទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​មេ​រោគកូ​វីដ​19, យើង​អាច​ឆ្លង​ផុតពី​គ្រោះ​ចង្រៃ​នៃ​មេរោគ covid-19 គឺ​ផ្ដើមចេញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម រួម​ដំណើរ​ដោយ​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន លោក​ប្រធាន​មន្ទីរ លោក​អភិបាលក្រុង យុវជន​សស​យក យុវជន​កាកបាទក្រហម អញ្ជើញ​ចុះ​ពិនិត្យ ដឹកនាំ ការបាញ់ អាល់​កុល សម្លាប់​មេ​រោគកូ​វីដ​19 និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ នៅ​ជុំវិញ​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី
​អោយ​រួម​ការពារ ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​19, ចូល​ក្នុង​សហគមន៍​ខេត្ត​ប៉ៃលិន 30-04-2021 ៕

Filed in: ព័ត៌មានជាតិ