ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​យុវជន​ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថ​កិច្ច ចុះ​អប់រំ​ពលរដ្ឋ​នៅ​ផ្សារ​នានា ឱ្យ​ពាក់​ម៉ាស រក្សា​គម្លាត បើ​មិន​ពាក់​ម៉ាស់​ហាម​មិនឲ្យ​ចូល​ផ្សារ​ជា​ដាច់ខាត​

​យុវជន​ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថ​កិច្ច ចុះ​អប់រំ​ពលរដ្ឋ​នៅ​ផ្សារ​នានា ឱ្យ​ពាក់​ម៉ាស រក្សា​គម្លាត បើ​មិន​ពាក់​ម៉ាស់​ហាម​មិនឲ្យ​ចូល​ផ្សារ​ជា​ដាច់ខាត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន បាន​ចាត់​ឱ្យ​ក្រុមការងារ​យុវជន​ស​.​ស​.​យ​.​ក​ទូទាំង​ខេត្ត​ប៉ៃលិន​បើក​យុទ្ធនាការ​ចុះ​អប់រំ​ផ្សព្វផ្សាយ នូវ​វិធានការ របស់​ប្រមុខ​រាជរដ្ឋាភិបាល​(៣​ការពារ ៣​កុំ​) និង​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ​ជា​រៀងរាល់ថ្ងៃ​ពិសេស​គឺ​នៅ​តាម​ទីប្រជុំជន​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២១​នេះ​
​ក្រុម​ការងារ​យុវជន​ស​.​ស​.​យ​.​ក​បាន​ចុះ​គោលដៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ពិសេស​គឺ​នៅ​តាម​ផ្សារ​នានា​តែ​ម្តង​ហើយ​នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​សាមគ្គី​ក្រុងប៉ៃលិន​ក្រុមការងា​រស​.​ស​.​យ​.​ក​ដឹកនាំ​ដោយ​លោក​.​លី​សុង​ហ៊ី អនុប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត បាន​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ៃលិន​បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​បើ​មិន​ពាក់​ម៉ាស់​.​រក្សា​គម្លាត​ទេ​មិន​អនុញាត​ឲ្យ​លក់ដូរ​នៅ​ទីផ្សារ​ឡើយ​ចំណែក​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ចូល​ផ្សារ​បើ​មិន​ពាក់​ម៉ាស់​ទេ​ក៍​មិន​អនុញាត​ឲ្យចូល​ផ្សារដែរ​ហើយ​នៅពេលខាងមុខ​សមត្ថ​កិច្ច​និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់​ជា​កំណត់​។​

​ចំណែក​លោក លោក សាក់ សា​វ​រិទ្ធ អនុប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ចាប់តាំងពី​មាន​ករណី​ផ្ទុះឡើង នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុងប្រទេស​កម្ពុជា ដោយ​បន្ត​រីក​រាលដាល​ចូល​ខេត្ត​នានា​ជាច្រើន​នៅ​ឆ្នាំ​២០២១​នេះ ទើប​ខាង​លោក​បាន ដឹកនាំ​ក្រុម​ការងារ ចុះ​ណែ​ធ្វើការ​នាំ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ការចុះ​នេះ​អស់​រយ​:​ពេល​ជិត​១​ខែ​មក​ហើយ ដើម្បី​ណែនាំ​អប់រំ​ឱ្យ​ពួកគាត់​ពាក់​ម៉ាស ទាំង​ក្មេង​ចាស់ ប្រុស​ស្រី ពេល​ធ្វើដំណើរ​នៅលើ​ដងផ្លូវ ឬ​ចូល​ក្នុង​ផ្សារ ដើម្បី​ទិញ​ម្ហូបអាហារ និង​ណែនាំ​ឱ្យ​រក្សា​គម្លាត​សុវត្ថិភាព​គឺ​នៅ​ឃ្លាត​ពី​គ្នា​យ៉ាង​តិច​១.៥ ទៅ​២​ម៉ែត្រ ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែល ព្រមទាំង​អនុវត្តតាម​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ ។​

លោក​បញ្ជាក់ថា នៅ​ពេល​ស្ត្រី​មេផ្ទះ​ណា​ម្នាក់ ធ្វើដំណើរ​ទៅ​ផ្សារ ដើម្បី​ទិញ​ម្ហូបអាហារ បើ​មិន​ចាំបាច់ កុំ​យក​កូន​តូចៗ ទៅ​ជាមួយ​ឡើយ ព្រោះ​អាច​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​ជាពិសេស​ជំងឺ​កូវី​ដ​១៩​នេះ​ជាដើម​៕

Filed in: ព័ត៌មានជាតិ