ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អ្នក​បំពាន​ចំពោះ​វិធានការ​បិទ​ខ្ទប់​ការធ្វើដំណើរ​ឆ្លងខេត្ត​ចំនួន ០២ នាក់ ត្រូវបាន​ទទួល​នូវ​ការផាកពិន័យ​ស្របតាម​ច្បាប់​ជា​ធរមាន​

អ្នក​បំពាន​ចំពោះ​វិធានការ​បិទ​ខ្ទប់​ការធ្វើដំណើរ​ឆ្លងខេត្ត​ចំនួន ០២ នាក់ ត្រូវបាន​ទទួល​នូវ​ការផាកពិន័យ​ស្របតាម​ច្បាប់​ជា​ធរមាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២៨ ខែ មេសា ឆ្នាំ ២០២១ នេះ​អនុវត្ត​តាមយោបល់​ដឹកនាំ​របស់​ឯកឧត្តមប្រធាន​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត​បាត់ដំបង និង​ស្របតាម​ខ្លឹមសារ​មាត្រា ៧ ​នៃ​ច្បាប់​ស្តីពី​វិធានការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​និង​ជម្ងឺ​ឆ្លងកាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ​ផ្សេងទៀត លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ ដំបង បាន​ចាត់តាំង​កម្លាំង​នគរបាល​ផែន​ជំនាញ ចូលរួម​សហកា​រណ៍​ជាមួយមន្រ្តី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង អនុ វត្ត​វិធានការ ផាក (​ពិន័យ​)​អន្តរការណ៍​ចំពោះ​បុរស​ចំនួ ន​០២ នាក់​ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​វិធាន​ការហាមឃាត់ ដូច​មានចែង​ក្នុង​មាត្រា​ខាងលើ​។

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ ២០២១ វេលា​ម៉ោង ២០​និង ៤០​នាទី នៅ​ចំណុច​ភូមិ​ដូន​អោក ឃុំ​ល្វា ស្រ​កបវេល ខេត្តបាត់​ដំបង ដែល​ជា​ចំណុច​គោលដៅ​របស់​សមត្ថកិច្ច​រាំងខ្ទប់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​ខេត្ត បាត់ដំបង​និង​ខេត្ត​បន្ទាយមានជ័យ ក៏​ស្រាប់តែ​មាន​អ្នកបើកបរ​រថយន្ត​ចំនួន​០២​គ្រឿង ដែល មាន​ទិសដៅ​ពី​ខេត្ត​បន្ទាយមានជ័យ ប៉ុនប៉ង​ជ្រៀត​ចូលមកក្នុង​មូល ដ្ឋា​ន​ខេត្ត​បាត់ដំបង ដែល​រថយន្ត​ទាំង​ពីរ​គ្រឿង នេះ​បាន​បើក​គេច​ពី​ចំណុច​គោលដៅ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច​នៅលើ​ផ្លូវជាតិ​លេខ​៥​រួច​ឆ្ពោះ​ចូល​តាម​ផ្លូវ​តូចៗ​សំដៅ​មក​មូលដ្ឋាន​ស្រុក​ប​វេល តែ​មក ដល់​ចំណុច​នេះ​ក៏​ត្រូវ​បាន​សមត្ថ កិច្ច​នៅ​ទី នោះ​កាក់​ឃាត់​និង​សាកសួរ ទើប​ដឹង​អំពី​ល្បិច កល​របស់គាត់​ក្នុង​ការ​មិន​គោរ ព​តាម វិធានការ​បិទ​ការធ្វើដំណើរ ឆ្លងកាត់​ខេត្ត ហើយ​អ្នក​ល្មើស​ទាំង ពីរ​នាក់​ត្រូវបាន​នាំ​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​ស្រុកប​វេល និង​បាន​យក​វត្ថុ​សំ ណា​ក​របស់​គាត់​ទៅ​ពិនិត្យ រក​មេ​រោគកូ​វីដ​១៩ ហើយ​នៅ​ដំណាក់កាល​ទី​០១ នេះ​លទ្ធផល​ទទួលបាន​គឺ​ពួកគាត់​(អវិជ្ជមាន ) កូវី​ដ១៩​ ។

អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​នាក់​នោះ​គឺ​៖
១-​ឈ្មោះ វិញ យូ​ស៊ីន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ឃុំ​វត្ត​តាមឹ​ម ស្រុក សង្កែ ខេត្ត​បាត់ដំបង ។
២-​ឈ្មោះ ដោ​ក ដាំ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់ នៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​នៅពេលនេះ​អ្នកបើកបរ​រថយន្ត​ដែល​ល្មើស​នឹង​វិធានការ​ហាមឃាត់​ត្រូវ​បាន​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍​ក្នុង​ម្នាក់ៗ​ចំនួន ៣, ០០០, ០០០​រៀល​(​បី លាន រៀល​) ហើយ​បន្ទាប់​ពី​ការពិន័យ រួច អ្នក​ទាំង​ពីរ នាក់​នៅ​បន្ត​ធ្វើ​ចត្តា​ឡី​ស័កស្រប តាម​វិធាន​សុ ខា ភិ​បាលតាម​កាល​កំណត់ចំ​នួន​១៤​ថ្ងៃ​។ (​រូបភាព​ផែន​ការងារ​សន្តិសុខ​/Lay)By kosal!@@@

Filed in: ព័ត៌មានជាតិ