ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​បន្ទាន់​ថ្មី​មួយ ដោយ​បញ្ជាក់​ថា ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវបាន​អនុញ្ញាត លើកលែង​តែ​មុខរបរ​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​បើក​ឡើយ​។​

​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​បាន​កំណត់​ក្នុង​ប្រការ​៥​ថា​៖ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​ការបិទ​ខ្ទប់ សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​កំណត់​ជា “​តំបន់​លឿង​” ការធ្វើដំណើរ​, សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​សកម្មភាព​នៃ​ការជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស ត្រូវបាន​អនុញ្ញាត ហាមឃាត់ ឬ​រឹតត្បិត ដូចខាងក្រោម​៖

១៖ ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា​។ ការធ្វើដំណើរ​ចេញ ពី “​តំបន់​លឿង​” ឆ្លងកាត់ “​តំបន់​ក្រហម​” និង “​តំបន់​លឿងទុំ​” ឬ​ទៅ​ក្រៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ត្រូវបាន​អនុញ្ញាត​តែ​ក្នុងករណី​ដែល​មានចែង​ក្នុង​ចំណុច​ទី​១ នៃ​ប្រការ​៣, ចំណុច​ទី​១ នៃ​ប្រការ ៤ និង​ប្រការ​៦ នៃ​សេចក្តីសម្រេច​នេះ​។​

២៖ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ ក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា លើកលែងតែ សាលា រៀន​រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន​, អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ​តែ​ក និង​បៀហ្គាឌិន​, រមណីយដ្ឋាន និង​សួន​កម្សាន្ត​នានា​, អាជីវកម្ម​ម៉ាស្សា​, ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​, រោងភាពយន្ត​, រោង​សម្តែង​សិល្បៈ​, សារមន្ទីរ​, ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ អាច​សម្រេច​ហាម ឃាត់​សកម្មភាព​ការងារ មុខ របរ និង​អាជីវកម្ម​ផ្សេងទៀត ដោយយោង​តាម​តម្រូវការ​ចាំបាច់ ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បើក​ដំណើរការ នៅក្នុង “​តំបន់​លឿង​” ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​៕

Filed in: ព័ត៌មានជាតិ