(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយគណៈអភិបាល ខណ្ឌដូនពេញ និង ក្រុមការងារស្ត្រីខណ្ឌ នាំយកអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងខ្វះខាតស្បៀងអាហារក្នុងសង្កាត់ជ័យជំនះ សង្កាត់ផ្សារកណ្តាលទី១ សង្កាត់ផ្សារថ្មីទី២ សង្កាត់បឹងរាំង។
គណៈកម្មាការទីរួមផ្សារទាំង៣(ធ្វើចត្តាឡីស័ក)និង ដោះស្រាយជូនប្រជាពលរដ្ឋ តាមការស្នើសុំ លើបណ្ដាញសង្គមហ្វេសប៊ុក សរុបចំនួន ១,៣១៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០១បាវ, មី ០១កេស, ទឹកត្រី១យួរ និង ត្រីខ០១យួរ (១០កំប៉ុង) ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាល បិទខ្ទប់ រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕