ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អ្នកញៀន​ល្បែងស៊ីសង​អាប៉ោង​ចំនួន​០៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៖

អ្នកញៀន​ល្បែងស៊ីសង​អាប៉ោង​ចំនួន​០៨​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៖
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០២១ អនុវត្តតាម​អនុសាសន៍​ដឹកនាំ​របស់​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ដោយ​មាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នង ការ​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ចាត់​តាំ ង​ឱ្យ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ចូលរួម និង​អនុវត្ត​ការឃាត់ខ្លួន​និង​នាំខ្លួន​អ្នក​ប្រព្រឹត្តិល្បែ ង​ស៊ីសង​(​អាប៉ោង​)​ចំនួន​មួយ​ទីតាំង​ស្ថិតនៅ ភូមិ​អូរ​រំជៃ​ក្រោម ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បា ត់​ដំបង ដោយ​បាន​ធ្វើ​ការឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន ០៨​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​៖
-​កា​រ៉ុង​ក្រាល​សម្រាប់​ចាក់​អាប៉ោង ចំនួន​០១
-​កញ្ច្រែង​ពណ៌​ក្រហម​ដាក់​ដី​សម្រាប់​ទ្រចាន​អា ប៉ោង ចំនួន ០១
-​ចាន​ពណ៌​ស​សម្រាប់​បង្វិល​មេ​អាប៉ោង ចំនួន​០១
-​ផ្តិល​ជ័រ​ពណ៌​ខៀវ សម្រាប់​គ្រប​មេអាប៉ោង​ចំនួន ០១
-​មេអាប៉ោង​ចំនួន​០៥​គ្រាប់
-​ម៉ូតូ​ចំនួន​០៨​គ្រឿង​។​

​ក្រោយពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ពួកគាត់​មក​កាន់​ស្នងការដ្ឋាន​ធ្វើការ​សាកសួរ ហើយ​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​អ្នកប្រព្រឹត្តិ​និង​វត្ថុតាង​ទៅកាន់​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​តាម​ផ្លូវច្បាប់​៕(​រូបភាព​នគរបាល​២៦/០៤/២០២១

Filed in: ព័ត៌មានជាតិ