ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អភិបាលខេត្ត​ប៉ៃលិន បញ្ជា​ឲ្យ​បើក​ព្រំប្រទល់​ខេត្ត តែ​ត្រូវ​យក​យន្តការ​គ្រប់គ្រង​នៅ​មូលដ្ឋាន សម្រាប់​អ្នក​ចំណូល​ថ្មី

​អភិបាលខេត្ត​ប៉ៃលិន បញ្ជា​ឲ្យ​បើក​ព្រំប្រទល់​ខេត្ត តែ​ត្រូវ​យក​យន្តការ​គ្រប់គ្រង​នៅ​មូលដ្ឋាន សម្រាប់​អ្នក​ចំណូល​ថ្មី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ អភិបាលខេត្ត​ប៉ៃលិន លោកស្រី បាន ស្រីមុំ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រោម​ឱវាទ​បើក​ព្រំប្រទល់​ខេត្ត​នេះ ដោយ​អនុញ្ញាត​ឲ្យមាន​ការឆ្ល​ង​កាត់​ឡើងវិញ តែ​ត្រូវ​យក​យន្តការ​គ្រប់គ្រង​នៅ​មូលដ្ឋាន សម្រាប់​អ្នក​ចំណូល​ថ្មី ដើម្បី​ការពារ និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​លោកស្រី បាន ស្រីមុំ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ដាក់​បទបញ្ជា​ឲ្យ​ដក​គោលដៅ​ទាំងអស់​ថយក្រោយ​វិញ បញ្ចប់​ការត្រួតពិនិត្យ​ការ​ឆ្លងខេត្ត ចាប់ពី​ម៉ោង​នេះ ហើយ​ក៏​សូម​ងាក​មក​គ្រប់គ្រង​ការងារ​នៅតាម​មូលដ្ឋាន​វិញ​។ បានន័យថា យើង​យក​យន្តការ​គ្រប់គ្រង​នៅ​មូលដ្ឋាន ដើម្បី​គ្រប់គ្រង​អ្នក​ចំណូល​ថ្មី និង​ការពារ​ទប់ស្កាត់​មេ​រោគកូ​វីដ​១៩»​។​

​លោកស្រី​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រោម​ឱវាទ អនុវត្ត​តាម​សេចក្តីសម្រេច​ថ្មី​នេះ ឲ្យបាន​ម៉ត់ច​ត់​ទាំងអស់​គ្នា​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តីសម្រេច​មួយ ដោយ​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​។ សេចក្តីសម្រេច​នេះ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទូទៅ ធ្វើដំណើរ​ចេញចូល​ឆ្លង​ខេត្ត​បាន លើកលែង​តែ​ការចេញចូល​នៅ​តំបន់​បិទ​ខ្ទប់​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា​ដើម​៕

 

Filed in: ព័ត៌មានជាតិ