ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​រឹងទទឹង​មិន​ព្រម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ របស់​រាជរដ្ឋាភិបាល

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​រឹងទទឹង​មិន​ព្រម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ របស់​រាជរដ្ឋាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​១០:០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ នៅតាម​បណ្តា​យ​ផ្លូវ​សុធារស ភូមិ​៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​ករណី​បុរស​ម្នាក់ រត់​ម៉ូតូ​កង់​បី មិន​គោរព​តាម​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល ដោយ​ចេញ​ក្រៅ​លំនៅដ្ឋាន និង​ធ្វើដំណើរ​លើ​ដងផ្លូវ​គ្មាន​លិខិតអនុញ្ញាត​។​

​នៅពេល​ដែល​កម្លាំង គ​.​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ល្បាត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌចំការមន ដល់​ចំណុច​ខាងលើ ក៏​បាន​ឃើញ​បុរស​ខាងលើ​កំពុងតែ​អង្គុយ​លើ​ម៉ូតូ​រ៉ឺម៉ក​កង់​បី ខណៈ​នោះ​កម្លាំង​គ​.​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល ទៅកាន់​បុរស​នោះ​ដើម្បី​ចូលរួម​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ប៉ុន្តែ​បុរស​ខាងលើ​មិន​ត្រឹមតែ​មិន​ស្ដាប់​នូវ​ការណែនាំ​នោះទេ ថែមទាំង​បាន​ប្រើ​កាយវិការ​មិន​សម​រម្យ​ឌឺដង​មក​លើ​សមត្ថកិច្ច​កំពុ​ង​អនុវត្ត​ច្បាប់​ទៀត​ផង ឃើញ​ដូច្នោះ​កម្លាំង​គ​.​អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហកា​រការ​ជាមួយ​កម្លាំង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​នោះ បញ្ជូន​ទៅ​ទៅ​មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ តាម​ការណែនាំ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការម​ន ដើម្បី​ធ្វើ​ការអប់រំ និង​ផាកពិន័យ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ