លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើនាំយកអំណោយរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានបែងចែកគណៈអភិបាលខណ្ឌ ចុះចែកជូនដល់ប្រជាពរដ្ឋមានជីវភាព ទ័លក្រ និង ខ្វះខាតស្បៀងអាហារក្នុង សង្កាត់វត្តភ្នំ ចំនួន ១០០ គ្រួសារ និង សង្កាត់ផ្សារថ្មី៣ ចំនួន ២០០គ្រួសារ សរុបចំនួន ៣០០ គ្រួសារ ក្នុងដំណាក់កាលបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីជួយសម្រាលបន្ទុករបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយនេះផងដែរ ។