ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​សកម្មភាព​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី​21-04-2021

​សកម្មភាព​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី​21-04-2021
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​សហការ​អនុវត្ត​តាម​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការបិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល យ៉ាង​ម៉ឺងម៉ាត់​បំផុត តាមរយៈ​ការចូលរួម​ត្រួតពិនិត្យ តាម​គោលដៅ​បិទ​ខ្ទប់ ការការពារ ត្រួតពិនិត្យ និង​ត្រៀម​អន្តរាគមន៍ នៅ​តាម​ទីតាំង ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក និង​សម្រាក​ព្យាបាល​អ្នក​ជំងឺ​ឆ្លងកូវី​ដ​-១៩ (COVID-19) និង ល្បាត​ត្រួតពិនិត្យ​ការធ្វើ​ដំណើរ​លើ​ដងផ្លូវ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សំដៅ​ពង្រឹង​ការអនុវត្ត សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​រាល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅលើ​ដងផ្លូវ​ត្រូវមាន​លិខិតអនុញ្ញាត​តាម​ការកំណត់​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ក្នុងករណី​មាន​ការបំពាន អាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការឃាត់ខ្លួន​អនុត្ត​ទៅ​តាម​វិធានការ​ច្បាប់​។​

​ជាក់ស្តែង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី យប់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្លូវ​ម៉ាស៊ីន​ទឹក ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ CHEN SHUAI អាយុ​២៣​ឆ្នាំ បន្ទាប់ពី​បុរស​ម្នាក់​នេះ បាន​ល្មើស​នឹង​បម្រាម​គោចរ និង​មិន​ពាក់​ម៉ាស ធ្វើដំណើរ​លើ​ដងផ្លូវ​ហើយ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​សួរនាំ ស្រាប់តែ​ជនជាតិ​ចិន​នោះ បាន​បើក​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន ពេលនោះ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ប្រដេញ​តាម​ពីក្រោយ រហូត​ឃាត់ខ្លួន​បាន​ប្រគល់​ជូន​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ អនុវត្ត​វិធានការ​ច្បាប់​។​

​ព្រម​ជាមួយ​បេសកកម្ម​អនុវត្ត​វិធានការ​បិទ​ខ្ទប់ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​មាន​មនោសញ្ចេតនា ធ្វើ​ការផ្តល់​ម៉ាស និង​ថវិកា​ខ្លះ​ជូន​ដល់ លោកតា​ធាក់​ស៊ីក្លូ​ម្នាក់ ខណៈ​កម្លាំង​អាវុធហត្ថ​ចុះ​ល្បាត បាន​ឃើញ​គាត់ សម្រាក​លើ​ស៊ីក្លូ​នៅ​ក្បែរ​របង​វត្ត​៕

Filed in: ព័ត៌មានជាតិ