ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ពង្រឹងកម្លាំង​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ឲ្យបាន​ជោគ​ជ័យ កាត់ផ្តាច់​ជំងឺ​កូវី​ដ​-១៩ ក្នុង​រយៈពេល ១៤​ថ្ងៃ​

អភិបាល​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវជាតិ​លេខ​៤ ដើម្បី​ពង្រឹងកម្លាំង​ក្នុង​ការអនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ឲ្យបាន​ជោគ​ជ័យ កាត់ផ្តាច់​ជំងឺ​កូវី​ដ​-១៩ ក្នុង​រយៈពេល ១៤​ថ្ងៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១​នេះ បាន​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​នៅ​ផ្លូវ​ជាតិ​លេខ​៤ មុខ​វត្ត​ស្ងួន​ពេជ្រ និង​អូ​ដឹម ក្នុង​សង្លាត់​កំបូល​ខណ្ឌ​កំបូល ដើម្បី​ពង្រឹងកម្លាំង​ដែល​បាននិងកំពុង​ឈរជើង​នៅ​គោលដៅ​នោះ ឲ្យមាន​ភាព​រឹងមាំ​និង​ម៉ឺងម៉ាត់​បំផុត ជុំវិញ​ការអនុវត្ត សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១៤​ថ្ងៃ ឲ្យទទួល​បាន​ជោគជ័យ ពោល​កាត់ផ្តាច់​ឲ្យបាន​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នៅ​មុខ​វត្ត​ស្ងួន​ពេជ្រ បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង ដែល​ឈរជើង​នៅ​ទីនោះ សម្រួល​ចរាចរណ៍​ចំពោះ​យានយន្ត​ដែល​មាន​សិទ្ធិ​ក្នុង​ការឆ្លងកាត់​ឲ្យបាន​លឿន ជៀសវាង​ការកកស្ទះ​ចរាច​រណ៍​។​

​លោក​បាន​ណែនាំ​ទៅ​អាជ្ញាធរ​ខណ្ឌ​កំបូល​ថា ចំពោះ​រថយន្ត ដែល​មាន​សិទ្ធិ​អាច​ចេញ​បាន ពិសេស​រថយន្ត​កុង​ទីន័រ​ឲ្យចេញ​ពី​ក្រៅ​ក្រុង​ទៅ​។ ចំពោះ​រថយន្ត​ចូល​ក្រុង ត្រូវ​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ ពោល​គឺ ឲ្យចូល​តែ​ចំពោះ​រថយន្ត​ដឹក​គ្រឿងឧបភោគ​បរិភោគ និង​ត្រូវ​នាំ​ណែនាំ​ឲ្យ​ពួកគាត់​ដឹក​ចូល​ពេលយប់​។​

​ចំពោះ​រថយន្ត​ទេសចរណ៍ ឲ្យ​ពួក​គាត់​ត្រឡប់​ក្រោយ​វិញ តែបើ​ពួកគាត់​នៅតែ​រឹងទទឹង មិន​ព្រម​ស្រាប់​តាម​ការណែនាំ យើង​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ ហើយ​បើ​ពិនិត្យ​ទៅ​មិនមាន​ឯកសារ​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​ដំណើរ ក្នុងអំឡុង​បិទ​ខ្ទប់​នេះ​ទេ ត្រូវ​ឃាត់ទុក​ហើយ​ពិន័យ​ទៅតាម​ច្បាប់ ទើប​ឲ្យ​ពួក​គាត់​ត្រឡប់​ក្រោយវិ​ញ​។​

​លោក ឃួ​ង ស្រេង ក្នុងអំឡុង​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ លោក​តែង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ចាកចេញ​ពី​ផ្ទះ​ឲ្យសោះ បើ​មិន​មាន​ការងារ​ចាំបាច់​ឬ​បន្ទាន់​ផ្សេងទៀត​ទេ ពោល​គឺ​ត្រូវ​ស្តាប់ និង​អនុវត្ត​ឲ្យបាន​ល្អ​ទៅ​តាម​សេចក្តី សម្រេច​របស់​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​បំបាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ឲ្យបាន ក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​នេះ​៕

Filed in: ព័ត៌មានជាតិ