ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹក​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព តាម​ប្រព័ន្ធ Zoom

អភិបាលខេត្ត​ឧត្ដរមានជ័យ ដឹក​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព តាម​ប្រព័ន្ធ Zoom
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) នា​រសៀល​ថ្ងៃ​ចន្ទ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន​កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត តាម​ប្រព័ន្ធ Zoom ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ នាយក នាយករង​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្ដម​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា យោង​បទបញ្ជា​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្ត​បាន​ដាក់ចេញ​នូវ​បទបញ្ជា​បន្ទាន់​ដូចខាងក្រោម ៖
១-​កងកម្លាំង​ទាំង ៣​ប្រភេទ​របស់​រដ្ឋបាល​ខេត្ត និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​វិធាន​នានា​ដែល​បាន​ដាក់​ចេញ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ពិសេស​ពង្រឹង​ការគ្រប់គ្រង​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឃុំ សង្កាត់​ឱ្យបាន​ហ្មត់ចត់ (​គ្រប់គ្រង​ចំណូល និង​ចំណាកស្រុក​) ក្នុង​ករណី​កើតមាន​ហេតុការណ៍​នៅ​មូលដ្ឋាន​ណា​ដោយសារ​ការ​ធ្វេសប្រហែស​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន មូលដ្ឋាន​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​
២-​គ្រប់​ស្ថាប័ន មន្ទីរ អង្គភាព​ទាំងអស់​ត្រូវ​ពង្រឹង​ការទទួលខុសត្រូវ​ក្នុង​ការអនុវត្ត​តួនាទី ភារកិច្ច​ស្នូល​តាម​ជំនាញ និង​ផ្នែក​របស់​ខ្លួន និង​ត្រូវ​ធានា​ទប់ស្កាត់​ឱ្យបាន​នូវ​ការរត់ពន្ធ​មនុស្ស​ចេញ​-​ចូល​តំបន់ហាមឃាត់ ក្រោម​ស្លាក​មន្ត្រីរាជការ និង​កងកម្លាំង​ក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន មន្ទីរ អង្គភាព​របស់​ខ្លួន​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​
៣-​គ្រប់​កម្លាំង​ឈរជើង​នៅ​តាម​គោលដៅ​ទប់ស្កាត់​ការចេញ​-​ចូល​ឆ្លងកាត់​ខេត្ត ត្រូវ​ពង្រឹង​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន​តាម​វិធាន​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់​។​

​ឯកឧត្ដម បាន​ប​ញ​បញ្ជាក់ទៀតថា បន្ទាប់ពី​បាន​ទទួល​នូវ​បទបញ្ជា​នេះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ