ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​កម្លាំង​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​ចាប់​ឃាត់ខ្លួន ជន​ផឹកស៊ី​ល្មើស​នឹង​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩

​កម្លាំង​អធិការនគរបាល​ខណ្ឌ​ឫស្សីកែវ​ចាប់​ឃាត់ខ្លួន ជន​ផឹកស៊ី​ល្មើស​នឹង​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​០៦​និង​០០​នាទី​ល្ងាច លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ឃាត់ខ្លួន ជន​ផឹកស៊ី​ចំនួន ០២​ក្រុម មាន​គ្នា​ចំនួន ០៦​នាក់ ដែល​ប្រមូលផ្តុំ​គ្នា​ស៊ីផឹក ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ល្មើស​នឹង​ច្បាប់ ស្តីពី​ការប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ​បានឲ្យដឹង ថា នៅវេលា​ម៉ោង ៦​និង​០០​នាទី​ល្ងាច​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២១ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​២​ក្រុម​គ្នា​៦​នាក់ បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ឧត្តមសេនីយ៍ឯក ស ថេត បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​កម្លាំង​ចុះ​ចាប់ខ្លួន​ជន​ផឹកស៊ី​ទាំងនោះ ។​

​សូមបញ្ជាក់​ថា នៅតាម​ខេត្ត​មួយចំនួន​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្ត​ទាំងនោះ បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ចំពោះ​ការជួបជុំ​ផឹកស៊ី ដែល​ជា​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លងជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ