ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម ណុប ដា​រ៉ា បាន​អញ្ជើញ​ចុះ​ពង្រឹង​ក្រុមការងារ​ខេត្ត​អនុវត្ត​ការហាមឃាត់​ជា​បណ្តោះ​អា​សន្ត នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត ចេញ​-​ចូល​ខេត្តបាត់ដំបង តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​គោលដៅ​ព្រំប្រទល​ខេត្ត​បាត់ដំបង​-​ពោធិ៍សាត់​

ឯកឧត្តម ណុប ដា​រ៉ា បាន​អញ្ជើញ​ចុះ​ពង្រឹង​ក្រុមការងារ​ខេត្ត​អនុវត្ត​ការហាមឃាត់​ជា​បណ្តោះ​អា​សន្ត នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត ចេញ​-​ចូល​ខេត្តបាត់ដំបង តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ចំណុច​គោលដៅ​ព្រំប្រទល​ខេត្ត​បាត់ដំបង​-​ពោធិ៍សាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​អនុវត្ត​ការហាមឃាត់​ជា​បណ្តោះ​អា​សន្ត​នូវ​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត ចេញ​-​ចូល​ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​កម្លាំង​ចម្រុះ​ដែល​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ការឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​បាត់ដំបង​-​ពោធិ៍សាត់​។​

​ឯកឧត្តម​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ចម្រុះ​ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​រាល់​ការចេញចូល​ឆ្លងកាត់​ខេត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ថែរក្សា​សុខភាព រក្សា​អនាម័យ លាងដៃ​នឹង​ទឹក​អាល់កុល រក្សា​គម្លាត និង​ពាក់​ម៉ាស់​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ឱ្យ​ត្រួតពិនិត្យ​វាស់​កំដៅ​អ្នកធ្វើដំណើរ​ឆ្លងកាត់ និង​ឱ្យ​ពួកគាត់​លាងដៃ​សម្អាត​ជាមួយ​អាល់កុល​ឱ្យបាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ តាម​ការណែនាំ​ក្រសួង​សុខាភិបាល​។​

Filed in: ព័ត៌មានជាតិ