ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ចេញ​បញ្ជា​កម្លាំង​នគរបាល​នៅ​តាម​គោលដៅ​ទាំងអស់ ត្រូវ​ក្រោកឈរ​ដើម្បី​សួរនាំ​អ្នកធ្វើដំណើរ ហើយ​ត្រូវ​ប្រើ​ពាក្យសម្ដី​ឲ្យបាន​សមរម្យ

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ចេញ​បញ្ជា​កម្លាំង​នគរបាល​នៅ​តាម​គោលដៅ​ទាំងអស់ ត្រូវ​ក្រោកឈរ​ដើម្បី​សួរនាំ​អ្នកធ្វើដំណើរ ហើយ​ត្រូវ​ប្រើ​ពាក្យសម្ដី​ឲ្យបាន​សមរម្យ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​នគរបាល​ទាំងអស់​ដែល​ត្រូវ​ចាំ​ការ នៅ​គោលដៅ​បិទ​ខ្ទប់​ការធ្វើដំណើរ ពិសេស​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ក្រោកឈរ​ដើម្បី​សួរនាំ​រក​លិខិត​ធ្វើដំណើរ ហើយ​ត្រូវ​ប្រើប្រាស់​ពាក្យ​សម្ដី​ឲ្យបាន​សមរម្យ​ជា​ដាច់ខាត​។​

​បទបញ្ជា​ដែល​ផ្ញើ​ទៅកាន់​លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១​នេះ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន បាន​សង្កត់ធ្ងន់ថា កម្លាំង​ប្រចាំការ​នៅ​តាម​គោលដៅ មិន​ត្រូវ​អង្គុយ សួរនាំ​អ្នកធ្វើដំណើរ​នោះទេ ហើយ​ជាពិសេស​ក៏​មិន​ត្រូវ​រុញ​ដាក់គ្នា​ដើម្បី​សម្រេច​ក្នុង​ការអនុញ្ញាត​ឲ្យធ្វើ​ដំណើ​រ​នោះ​ដែរ​។​

 

Filed in: ព័ត៌មានជាតិ