ខណៈពេលយប់នេះ (ចាប់ពីម៉ោង១៩:០០នាទីដល់ម៉ោង២៤:០០នាទីរំលងអាធ្រាត) លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និង ក្រុមការងារកំពុងពិនិត្យឯកសារ និង ចុះហត្ថលេខា លើលិខិតអនុញ្ញាតធ្វើដំណើរ ជូនបងប្អូន ជាម្ចាស់ក្រុមហ៊ុន ធនាគារ -ល- ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូននាព្រឹកស្អែកនេះ។
បើមិនមានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ និងត្រូវអនុវត្តនូវវិធានសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លងជម្ងឺកូវីដ១៩ដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងបញ្ចប់ការចម្លងជម្ងឺនេះអោយបានទាំងស្រុង។
ព័តមានបន្ថែម អំពីលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងមូលដ្ឋានខណ្ឌដូនពេញ សូមទំនាក់ទំនង
? https://t.me/ppdaunpenh