ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ខ​ខ្វះខាត​ដោយសារ​វិត្តិកូ​វិដ​១៩​ចំនួន​៥​គ្រួសារ​នៅ​ស្រុក​សាលា​ក្រៅ​

​ស​.​ស​.​យ​.​ក​ខេត្ត​ប៉ៃលិន​នាំយក​អំណោយ​ចែក​ជូន​ពលរដ្ខ​ខ្វះខាត​ដោយសារ​វិត្តិកូ​វិដ​១៩​ចំនួន​៥​គ្រួសារ​នៅ​ស្រុក​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១ លោក សៀ សុខុម អភិបាលរង​ស្រុក និង​ជា​អនុប្រធាន ស​.​ស​.​យ​.​ក​ខេត្ត ក្នុងនាម​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ស្បៀងអាហារ ជា​គ្រឿង​បរិភោគ ជូន​ដល់​ក្រុមគ្រួសារ​នៅ​ភូមិ​ព្រៃ​សន្ទះ​ដែល​រង​វិបត្តិកូ​វីដ​-១៩​ចំនួន​៥​គ្រួសារ​។​
​ក្នុងនោះ​មាន​1​គ្រួសារ​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ និង​៤​គ្រួសារ​ទៀត​ជួប​ការលំបាក​ដោយ​វិបត្តិកូ​វីដ​-១៩ ។​

​ក្នុង​មួយ​គ្រួសារៗ​ទទួល​នូវ អង្ករ ២៥kg មី​១​កេះ ទឹកត្រី​១​យួ ទឹក​ស៊ី​អ៉ីវ​១​យួ ទឹក​សុទ្ធ​៤​យួ ពង​មាន់​៣០​គ្រាប់ ត្រីខ​១​ឡូ ស្ករស ១kg អំបិល​១kg ប៊ីចេង​១kg ប្រេង​ឆា​១​ដប សាប៊ូ​១​ដុំ និង​ថវិកា​មួយចំនួន​។​

​លោក​សៀ​សុខុម​បាន​លើកឡើង​ថា​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកជំទាវ​បាន​ស្រីមុំ​អភិបាលខេត្ត​និង​ជា​ប្រធាន​ស​.​ស​.​យ​.​ក​.​ខេត្ត​ប៉ៃលិន​បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​ទាំងអស់ បន្ត ចុះ​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​នូវ​វិធានការ​នានា របស់​រដ្ឋបាល​ខេត្ត និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេជោ ហ៊ុន សែន ព្រមទាំង​វិធាន​នានា​របស់​ក្រសួង​សុខាភិបាល និង​បាន​ចែក​ម៉ាស់ បិទ​ខិតប័ណ្ណ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​កាតព្វកិច្ច​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​សាប៊ូ រឺ​ជែល អាល់​កុល រក្សា​គម្លាត​សង្គម​អោយបាន​1.5​ម៉ែត្រ ដើម្បី​រួមគ្នា​ចូលរួម​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-19 នៅ​ភូមិ​កូនដំរី​,​ភូមិ​ផ្ទះស្បូវ​,​ភូមិ​ព្រៃ​សន្ទះ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​៕

Filed in: ព័ត៌មានជាតិ