ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​បម្រាម​គោចរ​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​បម្រាម​គោចរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​សមាជិក​គណៈកម្មាការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់ “​គ​.​ប​.​ខ​.” បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​បម្រាម​គោចរ​ក្នុង​រាជធានី​ភ្នំពេញ​។

​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ផ្ដល់ជូន​នូវ​ស្រោមដៃ ឧបករណ៍​សម្លាប់​មេរោគ​លើ​ឯកសារ និង​ឧបករណ៍​បំពង​សម្លេង​(​មេក្រូ​)​។​ជាមួយគ្នានេះ ឯកឧត្តម នាយ​ឧត្តម សេនី​យ៍ សៅ សុខា ក៏​បាន​ណែនាំ​នូវ​វិធីសាស្ត្រ និង​វិធានការ​ផ្សេងៗ ដើម្បី​ជៀសវាង ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​.១៩​។​

Filed in: ព័ត៌មានជាតិ