ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​យាម​ប្រចាំការ ២៤/២៤​ម៉ោង នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ទាំង ២០​ទីតាំង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​យាម​ប្រចាំការ ២៤/២៤​ម៉ោង នៅ​តាម​គោលដៅ​បិទ​ខ្ទប់​ទាំង ២០​ទីតាំង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​យប់​ថ្ងៃអាទិត្យ ៧ កើត ខែ​ពិសាខ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០២១​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បាន​បន្ត​ចុះ​ត្រួតពិនិត្យ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ដែល​បាន​ឈរជើង​បំពេញ​ភារកិច្ច​ប្រចាំ​ការបិទ​ខ្ទប់​នៅតាម​គោលដៅ​ច្រកចេញចូល​សំខាន់ៗ​ទាំង ១៩​ទីតាំង ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាន​នូវ​ចរន្ត​ប្រជាពលរដ្ឋ​ចេញចូល បន្លាស់​ទី ដោយ​គ្មាន​ភារកិច្ច​ចាំបាច់ ស្របតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

​ក្នុងនោះ​ជា​ការលើកទឹកចិត្ត លោក អភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ដល់ គោលដៅ​ប្រចាំការ​ចំនួន​២០​គោលដៅ ក្នុង​មួយ​គោលដៅ ថវិកា ១០​ម៉ឺន​រៀល និង ឧបត្ថម្ភ​ដល់​រថយន្ត គណបញ្ជាការ​ឯកភាព​ខណ្ឌ ចំនួន​០៣​គ្រឿង ក្នុង​១​គ្រឿង​២០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ