ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក ឃួ​ង ស្រេង​៖ បើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ច្បាប់​មិន​មាន​ការយោគយល់​ទេ​

លោក ឃួ​ង ស្រេង​៖ បើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ច្បាប់​មិន​មាន​ការយោគយល់​ទេ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាសថា បើ​បងប្អូន​ប្រជាពលរដ្ឋ នៅតែ​បន្ត​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុងតែ​រិត​បន្តឹង​សេចក្តីសម្រេច​បិទ​រាជធានី​ភ្នំពេញ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​ច្បាប់ មិន​មាន​ការយោគយល់​ឡើយ ពោល​គឺ​នៅពេលដែល​សមត្ថកិច្ច​ពិនិត្យ​ទៅ​ឃើញ​ថា មិន​មាន​សិទ្ធិ​ឬ​គ្មាន​ឯកសារ ក្នុង​ការអនុញ្ញាត អាជ្ញាធរ​នឹង​ធ្វើ​ការឃាត់ខ្លួន​ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​។​

​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មេសា​នេះ ខណៈ​ដែល​លោក ចុះទៅពិនិត្យ​ដល់​ទីតាំង​បិទ​ខ្ទប់ ត្រង់​ចំណុច​គោលដៅ​ស្ពាន​ក្បាលថ្នល់ ស្របពេល​ដែល​ទីតាំង​នេះ​មាន​ការកកស្ទះ​ចរាច​រណ៍​ដោយ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំ ណើ​រ​ដែលជា​ហានិភ័យ​នៃ​ការឆ្លងី​ក​រាលដាល​ជម្ងឺ​កូវី​ដ -១៩​។​

​ក្នុងឱកាស​នោះ លោក​ឃួង ស្រេង បាន​ណែនាំ​ឱ្យ​កម្លាំង​សមត្ថកិច្ច និង​បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ធ្វើការ​បក​ក្រោយ ហើយ​ប្រសិនបើ​មិន​គោរព​តាម​ទេ និង​ធ្វើ​ការពិន័យ​ទៅតាម​ច្បាប់​។ លោក​បញ្ជាក់ថា បងប្អូន​ប្រជាព ល​រដ្ឋ​ទាំងអស់ បើ​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​នៅក្នុង​រាជធានី​ភ្នំ ពេញ ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុងតែ​រឹតបន្តឹង​សេចក្តីសម្រេច​បិទ​រាជធានី​ភ្នំពេញ​នេះ អាជ្ញាធរ​រាជ ធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​ច្បាប់​ដោយ​មិន​មាន​ការ យោគយល់​ឡើយ មានន័យ​ថា នៅពេលដែល​សមត្ថកិច្ច​ពិនិត្យ​ទៅ​ឃើញ​ថា មិន​មាន​សិទ្ធិ​ឬ​គ្មាន​ឯកសារ ក្នុងការ​អនុញ្ញាអោយ​ធ្វើ​ដំណើរទេ អាជ្ញាធរ​នឹង​ធ្វើ​ការឃាត់ខ្លួន​អនុ​វ ត្ត​ទៅ​តាម​ច្បាប់​តែម្តង​៕

Filed in: ព័ត៌មានជាតិ